This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

អបអរសាទរ! ភរិយារបស់ Messi កំពុងមានផ្ទៃពោះ កូនទី៣

Words
60
Reading
1 min
9y
Listen to this post
~1 min

អេស្ប៉ាញ៖ មិនខុសពីការស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង ឬ Hat-Trick នោះទេ ដោយកាលពីយប់មិញនេះ កំពូលកីឡាករឆ្នើម Lionel Messi នឹងទទួលបានចំណងដៃមួយទៀត ដោយសារតែភរិយារបស់ខ្លួន កំពុងតែពពោះកូនទី៣។


កីឡាកររបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ និងភរិយា បានប្រកាសដំណឹងនេះតាមរយៈបណ្តាញសង្គម Instagram នៅក្នុងគណនីរបស់អ្នកនាង Antonella Ruccuzzo ដែលត្រូវជាភរិយារបស់ Messi។

នាងបានបង្ហោះរូបភាពគ្រួសារ មួយសន្លឹកដោយបង្កប់នូវអត្ថន័យ ដោយក្នុងនោះគេសង្កេតឃើញ Messi និងកូនប្រុស២នាក់ទៀត បានស្ទាបទៅលើផ្ទៃពោះរបស់នាង Antonella ដែលជាភរិយានិងជាម្តាយ។

គួរបញ្ជាក់ថា នេះគឺជាកូនដំបូងបំផុតរបស់ Antonella ក្រោយពីរូបនាង និង Messi បានសម្រេចិត្តរៀបការជាមួយគ្នា កាលពីចុងខែមិថុនាកន្លងទៅ ខណៈអ្នកទាំងពីបានមានកូនប្រុសចំនួន២នាក់រួចមកហើយ កាលពីមិនទាន់រៀបការហើយរស់នៅជាមួយគ្នាជាង១០ឆ្នាំកន្លងមកនេះ៕
<figure>
<figcaption>រូបភាពដែលបង្ហោះដោយភរិយា Messi កាលពីយប់មិញ ប្រកាសពីដំណឹងមានផ្ទៃពោះ</figcaption></figure>
<figure>
<figcaption>ក្រុមគ្រួសាររបស់ Lionel Messi</figcaption></figure>
<figure>
<figcaption>Messi និងភរិយា</figcaption></figure>
<figure>
<figcaption>Messi និងភរិយា</figcaption></figure>
<figure>
<figcaption>Lionel Messi</figcaption></figure>

Source www.khmerload.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/4482
អបអរសាទរ! ភរិយារបស់ Messi កំពុងមានផ្ទៃពោះ កូនទី៣ | Ecency