អម្បាញ់មិញនេះ ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាម្ចាស់ស្បែកជើងមាសរបស់អឺរ៉ុបឆ្នាំ ២០១៧ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានរកគ្រាប់បាល់ច្រើនជាងគេ ក្នុងទ្វីបមួយនេះ កាលពីរដូវកាល ២០១៦/២០១៧។
<figure>
</figure>
នេះជាលើកទី ៤ ហើយដែល Messi ឈ្នះពានរង្វាន់នេះ ដោយលើកទី ១ កាលពីឆ្នាំ ២០១០ និងលើកទី ២ ក្នុងឆ្នាំ ២០១២ ហើយមួយលើកទៀតក្នុងឆ្នាំ ២០១៣។ ការឈ្នះលើកនេះ មានន័យថា Messi បានតាមទាន់ Cristaino Ronaldo ហើយក្នុងការក្លាយជាម្ចាស់ពានរង្វាន់ស្បែកជើងមាសអឺរ៉ុបចំនួន ៤លើក។
ក្នុងរដូវកាល ២០១៦/២០១៧ ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតចូលទីដល់ទៅ ៣៧គ្រាប់ ក្នុងលីគកំពូលអេស្ប៉ាញ ធ្វើឲ្យកីឡាកររូបនេះឈរលេខ ១ក្នុងតារាងកីឡាករបំប៉ោងសំណាញ់ច្រើនជាងគេនៅអឺរ៉ុប។ ចំណែកឯកីឡាករ Bas Dost របស់ក្លឹបព័រទុយហ្គាល់ Sporting CP ជាប់ចំណាត់ថ្នាក់លេខ ២ ក្រោយរកគ្រាប់បាល់បាន ៣៤លើក ខណៈខ្សែប្រយុទ្ធរត់លឿន Pierra-Emerick Aubameyang របស់ Dortmund បំប៉ោងសំណាញ់បាន ៣១គ្រាប់ ឈរលើកបន្ទាប់។ ដោយឡែក ម្ចាស់ជើងឯកស្បែកជើងមាសឆ្នាំមុន Luis Suarez បានត្រឹមលេខ ៥ ក្នុងឆ្នាំនេះ ដោយរកបាន ២៩គ្រាប់ ខណៈ Robert Lewandowski របស់ Bayern រកបានលើសមួយគ្រាប់ ហើយឈរលើ Suarez មួយលេខ។
ចំណែកឯ ខ្សែប្រយុទ្ធ Cristaino Ronaldo វិញ មិនមានឈ្មោះក្នុងតារាងនេះទេ ក្រោយរកបានត្រឹម ២៥គ្រាប់ក្នុងLa Ligaកាលពីរដូវកាលមុន៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/7257