This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ដឹង​ទេ​ក្នុង​កុងត្រា​ថ្មី Messi ទទួល​បាន​ប្រាក់​ប៉ុន្មាន​ក្នុង​មួយ​សប្ដាហ៍?

Words
32
Reading
1 min
9y
Listen to this post
~1 min


កីឡាករ​កំពូល Lionel Messi ទើប​តែ​យល់​ព្រម​ពង្រីក​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona រហូត​ដល់​ឆ្នាំ​២០២១ មាន​តម្លៃ​​ទិញ​ផ្ដាច់​កុងត្រា​​ដល់​ទៅ​៧០០​លាន​អឺរ៉ូ។ គ្រប់​គ្នា​ប្រាកដ​ជា​ដឹង​ហើយ​តើ​ម្ចាស់​ពាន Ballon d'Or ៤​សម័យ​នេះ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ប៉ុន្មាន?
<figure>
</figure>
យោង​តាម​គេហទំព័រGoalបាន​ចុះ​ផ្សាយ​ថា កីឡាករ​អាហ្សង់ទីន ខាង​លើ​នឹង​ទទួល​បាន​ប្រាក់​៥០​ម៉ឺន​ផោន(ជាង​៦៦​ម៉ឺន​ដុល្លារ)​ក្នុង​មួយ​សប្ដាហ៍។​ ចំនួន​មាន​ន័យ​ថា គេ​មាន​ចំណូល​ប្រចាំ​អាទិត្យ​ច្រើន​ជាង​គូ​ប្រជែង Cristiano Ronaldo ដែល​បាន​ត្រឹម​៣៦,៥​ម៉ឺន​ផោន​ក្នុង​១​សប្ដាហ៍​ប៉ុណ្ណោះ។ បើ​បូក​ទាំង​ប្រាក់បៀវត្សរ៍​​និង​ប្រាក់​លើក​ទឹក​ចិត្ត Messi អាចទទួល​បាន​ជិត​៦០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕ ​​​​​

Source news.sabay.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/7426

ដឹង​ទេ​ក្នុង​កុងត្រា​ថ្មី Messi ទទួល​បាន​ប្រាក់​ប៉ុន្មាន​ក្នុង​មួយ​... | Ecency