This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Mercedes ​ប្រមូល​រថយន្ត​ជិត​កន្លះ​លាន​គ្រឿង​ ជុំវិញ​បញ្ហា​ពោង​សុវត្ថិភាព​

Words
55
Reading
1 min
9y
Listen to this post
~1 min


ក្រុមហ៊ុន​ Mercedes-Benz ​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ ខ្លួន​កំពុង​ប្រមូល​រថយន្ត​ចំនួន​ ៤០០ ០០០ គ្រឿង​ ទូទាំង​ចក្រភព​អង់គ្លេស​ ដោយ​សារ​​​មាន​បញ្ហា​ពោង​សុវត្ថិភាព​។
<figure>
</figure>
Mercedes-Benz ​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​មេ​ Daimler ​បានលើកក្នុង​សេចក្តី​​ប្រកាស​​ថា​ បញ្ហា​ពោង​សុវត្ថិភាព​នេះ​មិន​ពាក់ព័ន្ធ​នឹង​វិបត្តិ​ពោង​សុវត្ថិភាព​នៅ​ឯ​ក្រុមហ៊ុន​ជប៉ុន​ Takata ​នោះ​ទេ​ ។

ក្រុមហ៊ុន​ Mercedes-Benz ​នឹង​ប្រមូល​រថយន្ត​ម៉ូដែល​ A, B, C, E, CLA, GLA និង​ម៉ូដែល​ GLC ​ដែល​ផលិត​ចន្លោះ​ខែ​វិច្ឆិកា​ ២០១១ ​និង​ខែកក្កដា​ ២០១៧។
<figure>
<figcaption>រូប​តំណាង​</figcaption></figure>
ក្នុង​សេចក្តីថ្លែងការណ៍​​ដដែល ​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ចំនួន​រថយន្ត​នឹង​ត្រូវ​ហៅ​មក​វិញ​ទេ​ តែ​ក្រោយ​មក​ក្រុមហ៊ុន​អះអាង​ថា​ រថយន្ត​ចំនួន​ ៤០០ ០០០ ​គ្រឿង​ ​មាន​បញ្ហា​​។

ក្រុមហ៊ុន​បញ្ជាក់​ថា សញ្ញា​ប្រកាស​អាសន្ន​ពី​ពោង​សុវត្ថិភាព​ ខុស​បច្ចេកទេស​ដំណើរការ​មិនប្រក្រតី​។ យ៉ាងណាមិញ​រថយន្ត​ដែលហៅ​ត្រឡប់មកវិញ​ នឹង​ផ្តល់ការ​ជួសជុល​​មិន​គិត​ថ្លៃ​ឡើយ​៕

Source news.sabay.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/4597

Mercedes ​ប្រមូល​រថយន្ត​ជិត​កន្លះ​លាន​គ្រឿង​ ជុំវិញ​បញ្ហា​ពោង​សុវត្... | Ecency