Liverpool ទីបំផុតបានរកឃើញជ័យជម្នះ ក៏ដូចជា Clean sheet លើកដំបូងយកឈ្នះ Maribor ៧-០ សឹងមិនគួរឲ្យជឿ។
<figure>
</figure>
ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុក្នុងពូល E សឹងពេញមួយប្រកួតគឺបាល់គ្រប់គ្រងដោយ Liverpool ក្នុងនោះនៅវគ្គទីមួយក្រុមជើងឯកទ្វីបអឺរ៉ុប៥សម័យកាលបានស៊ុតចូល៤គ្រាប់ដោយកីឡាករ Firmino ១គ្រាប់នៅនាទី ទី៤, Coutinhoនាទី១៣ និង Mohamed Salah នៅនាទី១៩ និង៤០។
នៅវគ្គទីពីរក្រុមលោក Jurgen Klopp នៅតែមិនឆ្អែតឆ្អន់ហើយបានបន្ថែម៣គ្រាប់ទៀតទម្លាយសំណាញ់ទីដោយខ្សែប្រយុទ្ធ Firmino ដដែលនៅនាទី៥៤, Oxlade-Chamberlain នៅនាទី៨៦ និងខ្សែការពារវ័យក្មេង Alexander-Arnold នៅនាទី៩០។
ជ័យជម្នះនេះធ្វើឲ្យ Liverpool ឡើងកាន់កាប់ដំណែងលេខ១ក្នុងពូលក្រោយពេល Sevilla បានភ្លាត់ចាញ់ Spartak Moscow ៥-១៕
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/4570