This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.
៥០ ឆ្នាំមុន ក្រុមហ៊ុន Lamborghini បាននាំចូលរថយន្តដំបូងរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសជប៉ុន ដែលជាម៉ូដែល 400 GT។
<figure>
</figure>
ដើម្បីអបអរខួបទី ៥០ ឆ្នាំនេះ Lamborghini បានផលិតនូវរថយន្ត ៥ គ្រឿងតំណាងឲ្យធាតុទាំង ៥ ក្នុងវប្បធម៌របស់ជប៉ុន រួមមានធាតុទឹក, ភ្លើង, ដី, ខ្យល់ និង មេឃ។ រថយន្ត ៥ គ្រឿងនេះមានឈ្មោះថា Aventador S Roadster 50th Anniversary Japan ហើយមានតែរថយន្តតំណាងឲ្យធាតុទឹកតែប៉ុណ្ណោះ ដែលត្រូវបានតាំងបង្ហាញអំឡុងព្រឹត្តិការណ៍ Lamborghini Day នៅជប៉ុន។
រថយន្តធាតុទឹកនេះមានប្រើទឹកថ្នាំពណ៌ខៀវខ្ចី រំលេចពណ៌ខៀវចាស់ ដែលពណ៌ខាងក្រៅនេះ អ្នកជំនាញខាងពណ៌ថ្នាំ ១០ រូបបានចំណាយពេល ១៧០ ម៉ោងដើម្បីធ្វើវាចេញមកបាន។
ក្រៅពីបានដាក់បង្ហាញរថយន្តធាតុទឹក ក្នុងព្រឹត្តិការណ៍ Lamborghini Day នេះក៏មានជាក្បួនដង្ហែរថយន្ត Lamborghini ចំនួន ៨០ គ្រឿងក្នុងទីក្រុងតូក្យូផងដែរ៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/5158