ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba រកចំណូលពីការលក់បានដល់ ៥ ពាន់លានដុល្លារ នៅរយៈពេល ១៥ នាទីដំបូង ក្នុងទិវាទិញទំនិញ Single's Day ដែលប្រព្រឹត្តទៅរៀងរាល់ថ្ងៃទី ១១ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។
<figure>
</figure>
នេះជាកំណត់ត្រាថ្មីមួយទៀតហើយសម្រាប់ក្រុមហ៊ុនរបស់មហាសេដ្ឋី Jack Ma មួយនេះ ដោយកាលពីឆ្នាំទៅដើម្បីរកបាន ៥ ពាន់លានដុល្លារ ត្រូវប្រើពេលមួយម៉ោង។ លើសពីនេះតួលេខនៃការជួញដូរច្រើនបំផុតក្នុងមួយវិនាទីបានឡើងដល់ ៣២៥ ០០០ ដង ធៀបនឹងឆ្នាំមុនមានត្រឹម ១៧៥ ០០០ ដងប៉ុណ្ណោះ។
<figure>
</figure>
ដោយឡែកបើគិតត្រឹមរយៈពេល ២ នាទី និង ១ វិនាទី ដំបូង ក្រុមហ៊ុនរកចំណូលបាន ១ ពាន់លានដុល្លារ ពីការទិញទំនិញដ៏ច្រើនលើសលប់របស់អតិថិជន។ កាលពីឆ្នាំមុន ពេញមួយថ្ងៃនៃទិវាទិញទំនិញនេះ Alibaba រកចំណូលបានសរុប ១៧,៨ ពាន់លានដុល្លារ ហើយឆ្នាំនេះចំណូលសរុបរំពឹងថានឹងកើនលើសឆ្នាំមុន៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/6280