This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.
ស្ងាត់ៗ Huawei ចេញថេបប្លែតអេក្រង់ធំ មានអាវក្រោះការពារទឹកឡើងម៉ាអែម
Words
117
Reading
1 min
9y
ក្រុមហ៊ុន Huawei មិនបំភ្លេចចោលនូវត្រកូល Honor របស់ខ្លួននោះទេ ខណៈថ្មីៗនេះនៅទីផ្សារប្រទេសចិនមានដាក់បង្ហាញថេបប្លែតអេក្រង់ធំ ១០.១ អ៊ីញ ម៉ូដែល Honor WaterPlay។ ផ្ដើមឈ្មោះថ្មីនេះឡើង ព្រោះវាមានមុខងារពិសេសអាវក្រោះការពារទឹកនិងធូលីដី ស្តង់ដារ IP67។ អេក្រង់ធំ កម្រិតបង្ហាញ 1920x1200 ភីកសែល ប្រើឈីបធន់កណ្ដាល Kirin 659 ដូចម៉ូដែល Nova 2i ដែលកំពុងល្បីខ្លាំងថាមានកាមេរ៉ាភ្លោះមុខក្រោយ។
<figure>
<figcaption>លក្ខណៈសម្បត្តិ Honor WaterPlay:</figcaption></figure>
- ដំណើរការលើ Android 7.0 Nougat សម្របផ្ទៃ EMUI 5.1
- អេក្រង់ ១០.១ អ៊ីញ កម្រិត QXGA (1920x1200 ភីកសែល)
- ប្រើឈីប Kirin 659 Octa-core ល្បឿន 2.3GHz
- ប្រើ GPU ប្រភេទ Mali-T830 MP2
- RAM ប្រភេទ 3GB/4GB
- អង្គផ្ទុក 32/64GB អាចបន្ថែម microSD
- ថាមពលថ្ម 6,660mAhគាំទ្រមុខងារ Fast Charge
- កាមេរ៉ាក្រោយ 8MP
- ប្រើ Speaker ប្រភេទ Harman/Kardon។
</figure> Honor Water Play នឹងបើកលក់ជាផ្លូវការចាប់ពីថ្ងៃទី ២៤ តុលានេះតទៅក្នុងទីផ្សារប្រទេសចិន ជាមួយជម្រើសពណ៌ ទឹកប្រាក់និងមាស ហើយមាន ៣ ម៉ូដែល៖
- WiFi RAM 3GB + 32GB ROM តម្លៃប្រហែល ៣០៣ដុល្លារ
- WiFi RAM 4GB + 64GB ROM តម្លៃប្រហែល ៣៦៤ដុល្លារ
- LTE RAM 4GB + 64GB ROM តម្លៃប្រហែល ៤១០ដុល្លារ
</figure> <figure>
</figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/4390