This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

មានតែ៨ចំនុចនេះ អាចការពារទូរស័ព្ទអ្នក កំុឲ្យគេ HACK បាន

Words
77
Reading
1 min
9y
Listen to this post
~1 min


លើកមុន​អង្គរប៉ុស្តិ៍លើក​យក​៦ចំនុចដែលដឹងច្បាស់ថា ទូរស័ព្ទ​អ្នកត្រូវបានគេ HACK។ លើកនេះអង្គរប៉ុស្តិ៍សូមលើកយកវិធីការពារបានមួយកំរិត នូវឯកសារសំខាន់ៗ ដូចជា រូបថត វីដេអូ ឯកសារផ្សេងទៀត និងការពារពីការលួចយកគណនីហ្វេសប៊ុករបស់អ្នក ដោយគ្រាន់តែមើលវិធីការពារទាំង៨ចំនុចខាងក្រោម៖
<figure>alt
</figure>

  1. បើអ្នកទទួលសារដោយមានភ្ជាប់ជាមួយ Link ហើយមើលទៅមិនស្គាល់ រឺ មិនគួរឲ្យទុកចិត្ត សូមកុំចុចលើ Link បើកមើលដាច់ខាត
  2. បើអ្នកសាកទូរស័ព្ទអ្នកជាមួយកំព្យូទ័រដែលអ្នកមិនស្គាល់ ពេលដែលតភ្ជាប់ សូមជ្រើសរើសយក “Only charging.“(បើសាកទូរស័ព្ទជាមួយកំព្យូទ័រ មិនសូវជាល្អប៉ុន្មានទេ)
  3. ពេលអ្នក Sign In or Log In គណនីអ្នកណាមួយក៏ដោយ សូមកំុជ្រើសរើសយក ”remember passwords” ដាច់ខាត គេអាចលួចយកគណនីអ្នកដោយងាយបើអ្នកចុចយកវា
  4. បិទមុខងារភ្ជាប់ដោយស្វ័យប្រវត្តិរបស់ WIFI សាធារណ សូមកំុភ្ជាប់វាដោយស្វ័យប្រវត្តិ
  5. រឿងមួយទៀត សូមជៀសវាងឲ្បបាន នូវបណ្តាញ Wi-Fi លេងដោយសេរី មិនមានលេខកូដសំងាត់ អ្នកអាចនឹងរងការវាយប្រហារពី HACKER ណាម្នាក់លួចយកទិន្នន័យរបស់អ្នក
  6. ក្នុងករណីអ្នកប្រើ បណ្តាញ Wi-Fi សាធារណ សូមកំុធ្វើការទិញតាមអនឡាញ អ្នកអាចជួបហានិភ័យដោយគេអាចលួចយកទិន្នន័យនោះពីអ្នកបាន
  7. បើអ្នកប្រើប្រព័ន្ធ Android សូមតំឡើង កម្មវិធីការពារមេរោគទៅជាការល្អ
  8. ទូរស័ព្ទកំុភ្លេចដាក់លេខសំងាត់ រឺមុខងារស្កេនម្រាមដៃ
វាមិនអាចការពារបាន ១០០% តែក៏អាចការពារបាន ៨៥% ទៅ ៩០%។

Source www.angkorpost.net


Posted from my blog with SteemPress : http://khmernewsshare.com/archives/4565