This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ស្មាតហ្វូន​បត់​បាន Galaxy X ចេញ​លក់​មាន​កំណត់​ត្រឹម ១០ មុឺន​គ្រឿង​ប៉ុណ្ណោះ

Words
71
Reading
1 min
9y
Listen to this post
~1 min


ព័ត៌មាន​ច្បាស់​ការ​មួយ​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង SAMSUNG នឹង​​បញ្ចេញ​ស្មាតហ្វូន Galaxy X ម៉ូដែល SM-G888N0 ក្នុង​ព្រឹត្តិការណ៍ CES ឆ្នាំ ២០១៨ នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក ដែល​នឹង​ចាប់ផ្តើម​ចន្លោះ​ពី​​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១២ មករា។​
<figure>
</figure>
ស្មាតហ្វូន​អាច​បត់​​បាននេះ​ នឹង​ចេញ​លក់​ជា​លក្ខណៈ Limited Edition ​មាន​ប្រហែល​តែ ១០ មុឺន​គ្រឿង ​ប៉ុណ្ណោះ ​ដោយ​​គ្រោង​ចេញ​លក់ទីផ្សារ​​ដំបូងនៅ​​កូរ៉េ​ខាង​ត្បូង និង​នៅ​ទីផ្សារ​សកល​នៅ​ឆ្នាំ ២០១៩។

រំឮក​ថា​សម្រាប់​ Galaxy S9 និង S9+ វិញ រំពឹង​នឹង​បង្ហាញ​ក្នុង​ពិព័រណ៍ MWC នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ នៅ​​ថ្ងៃ​ទី ២៦ កុម្ភៈ​ ដល់​ថ្ងៃ​ទី ១ មិនា។ ចំណែក​ត្រកូល Note ជំនាន់​ថ្មី នឹង​ប្រកាស​នៅ​ព្រឹត្តិការណ៍ IFA នា​ទីក្រុង Berlin ប្រទេស​អាល្លឺម៉ង់​ពី​​ថ្ងៃ​ទី ៣១ សីហា ដល់​ថ្ងៃ​ទី ៥ កញ្ញា។​

Source news.sabay.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/3500

ស្មាតហ្វូន​បត់​បាន Galaxy X ចេញ​លក់​មាន​កំណត់​ត្រឹម ១០ មុឺន​គ្រឿង​ប... | Ecency