This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ថ្លៃ​យ៉ាង​នេះ Drone ប្រើ​ម៉ាស៊ីន Hybrid លក់​​តម្លៃ​ក្បែរ Lexus 570 មួយ​គ្រឿង

Words
79
Reading
1 min
9y
Listen to this post
~1 min


ក្រុមហ៊ុន Workhorse ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ Ohio សហរដ្ឋអាមេរិក បាន​ប្រកាស​ពី​គម្រោង​ត្រៀម​ហោះហើរ​ជា​លើក​ដំបូង ឧទ្ធម្ភាគចក្រ​ឬ​ Drone ខ្នាត​យក្ស ម៉ូដែល SureFly អាច​ដឹក​មនុស្ស​បាន ២ នាក់ ក្នុង​ព្រឹត្តិការណ៍ CES ដែល​នឹង​រៀបចំ​ឡើង​នៅ​​ថ្ងៃ​ទី ៨ មករា ឆ្នាំ ២០១៨ ​ទីក្រុង Las Vegas។​
<figure>
</figure>
<figure>
</figure>
អាច​ផ្ទុក​ទម្ងន់​បាន​ជាង ៤០០ ផោន (១៨០ គ.ក) ប្រើ​ស្លាបចក្រ​ចំនួន ៨ ដាច់​ដោយឡែក​ពី​គ្នា និង​ត្រូវ​បាន​បំពាក់​នូវ​ម៉ាស៊ីន Hybrid រួម​បញ្ចូល​ជាមួយ​ម៉ាស៊ីន​ប្រើ​ចំហេះ​ប្រេង​​ឥន្ធនៈ និង​អាគុយ​ប្រើ​រួម​គ្នា។​ ពេញ​មួយ​ធុង​ប្រេង​នៅ​លើ​អាកាស SureFly អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ ១១២ គីឡូម៉ែត្រ ស្រប​ពេល​ល្បឿន​ខ្ពស់​បំផុត​របស់​វា​ក៏​ប្រហាក់ប្រហែល​នឹង ១១០ គ.ម/ម៉ ដូច​គ្នា។​

អ្នក​នាំ​ពាក្យ Workhorse បាន​ប្រាប់​សារព័ត៌មាន​ DigitalTrends ដូច្នោះ​ថា "SureFly ជា​ការ​កែច្នៃ​ចេញ​ពី ឧទ្ធម្ភាគចក្រ ដោយ​អ្នក​បើកបរ (Pilot) ងាយ​ស្រួល​បញ្ជា ត្រឹម​ការ​ប្រើ​ឧបករណ៍ Joystick ដូច​ជា​ការ​បញ្ជា Drone អ៊ីចឹង​ដែរ ម្ល៉ោះ​វា​មាន​ភាព​សាមញ្ញ​បំផុត"។ រំពឹង​ទុក​នឹង​ចេញ​លក់​នៅ​ចុង​ឆ្នាំ ២០១៩ ស្ថិត​ក្នុង​ តម្លៃ​ប្រហែល ២០ មុឺន​ដុល្លារ​អាមេរិក ដែល​នេះ​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ត្រូវ​ពិចារណា​ល្អិតល្អន់​បន្តិច​ហើយ។​

Source news.sabay.com.kh



Posted from my blog with SteemPress : http://khmernewsshare.com/archives/7057
ថ្លៃ​យ៉ាង​នេះ Drone ប្រើ​ម៉ាស៊ីន Hybrid លក់​​តម្លៃ​ក្បែរ Lexus 570 ... | Ecency