This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.
៥ ឆ្នាំទៀត តម្លៃ Drone កាន់តែធូរ ហើយបច្ចេកវិទ្យាទំនើបខ្លាំង
Words
83
Reading
1 min
9y
Drone មានការប្រើប្រាស់ច្រើនពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយសារសមត្ថភាពហោះហើរផ្ដិតយកទិដ្ឋភាពពីលើអាកាស។ ម្យ៉ាងទៀត មានក្រុមហ៊ុនជាច្រើន បានចាប់ផ្ដើមវិនិយោគលើបច្ចេកវិទ្យា Drone ខណៈកំណើន Software និង Hardware កើនឡើងជាបន្តបន្ទាប់។ ក្នុងរបាយការណ៍ពី BI Intelligence ផ្ដល់នូវការព្យាករណ៍សម្រាប់ឧកាសជំនួញក្នុងពាណិជ្ជកម្មបច្ចេកវិទ្យា Drone។ អ្នកអាចពិនិត្យមើលចំណុចសង្ខេបសំខាន់ខាងក្រោម សម្រាប់កំណើន Drone នាពេលអនាគត៖
<figure>
</figure>
ចំណុចសំខាន់ៗពីរបាយការណ៍
- គម្រោងបង្កើនចំណូលក្នុងការលក់ Drone ដល់ទៅ ១២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១
- ការដឹកជញ្ជូន Drone ដល់អ្នកប្រើប្រាស់នឹងកើនឡើងច្រើននៅ ៥ ឆ្នាំបន្ទាប់ ជាមួយនឹងតម្លៃប្រកួតប្រជែង និងបច្ចេកវិទ្យាថ្មី ដែលធ្វើឲ្យការហោះហើរកាន់តែងាយស្រួលសម្រាប់អ្នកប្រើដំបូង។
- កំណើនសហគ្រាសមានការកើនឡើង ដល់កត្តាអតិថិជនទាំងការដឹកជញ្ជូន និងចំណូល ដោយសារសក្ដានុពលទីផ្សារអាមេរិក និងអឺរ៉ុបដ៏ធំទាំងពីរសម្រាប់សហគ្រាស Drone។
- បច្ចេកវិទ្យាដូចជា Geo-fencing (ប្រើប្រព័ន្ធ GPS ក្នុងការតាមដានដំណើរហោះហើរ) និង Collision avoidance (ប្រព័ន្ធជៀសវាងការប៉ះទង្គិច) នឹងធ្វើឲ្យការហោះហើររបស់ Drone មានសុវត្ថិភាព ព្រមទាំងមានទំនុកចិត្តពីអ្នកប្រើប្រាស់ ពេលបង្ហោះ Drone ឡើងលើ មេឃ។
- បទបញ្ញត្តិ FAA បានកំណត់ព្រំដែនដល់ពាណិជ្ជកម្មរបស់ Drone ក្នុងការជ្រើសរើសឧស្សាហកម្ម និងកម្មវិធីមួយចំនួនដូចជា ការស្ទង់មើលពីលើអាកាសក្នុងវិស័យកសិកម្ម ការជីករ៉ែ ប្រេង និងឧស្ម័ន។
- វិស័យយោធានឹងបន្តនាំមុខនូវរាល់វិស័យដទៃទៀតទាំងអស់ក្នុងការចំណាយលើ Drone កំឡុងរយៈពេលការព្យាករណ៍ផ្សេងៗ៕
</figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/7262