This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

លោក David Beckham ចាប់ផ្តើមការងារក្នុងវិស័យអចលនទ្រព្យ

Words
59
Reading
1 min
9y
Listen to this post
~1 min

ក្រុមហ៊ុនអចលនទ្រព្យសកល Knight Frank បានដើរតួជាផ្នែកមួយនៃទីផ្សារអចលនទ្រព្យដែលមានភាពរីកចម្រើនយ៉ាងខ្លាំង។ ក្រុមហ៊ុនបានជួលអតីតកីឡាករបាល់ទាត់អង់គ្លេសលោក David Beckham ដើម្បីជួយផ្សព្វផ្សាយពីអចលនទ្រព្យ។ ភាពជាដៃគូនេះក៏បានផ្តល់ឱកាសមួយសម្រាប់លោក Beckham ផងដែរដើម្បីបង្ហាញពីភាពល្បីល្បាញរបស់គាត់ និងការទាក់ទាញជាមួយទីផ្សារមួយនេះ។


ក្រុមហ៊ុន Knight Frank ក៏បានសហការជាមួយ​បុគ្គល​ល្បីៗជាច្រើននាក់ ដើម្បីធ្វើការផ្សព្វផ្សាយអចលនទ្រព្យតួយ៉ាងដូចជាលោក Martin Brudnizki ដែលជាស្ថាបត្យករល្បីល្បាញ នាយកផ្នែកច្នៃម៉ូតរបស់ Gucci និងតារាភាពយន្តលោក Patrick Dempsey​ ជា​ដើម។​

ក្នុងឆ្នាំ ២០០៧ លោក Beckham បានទិញផ្ទះវីឡាម៉ូតអ៊ីតាលីដែលមានបន្ទប់គេងចំនួន៩មានទំហំ ១៣,០០០ ហ្វីតការ៉េក្នុងតម្លៃ១៤,២លានផោនស្ថិតនៅក្នុងទីក្រុង Los Angeles ដោយឲ្យមិត្តភ័ក្តិជិតស្និទ្ធឈ្មោះ Kelly Hoppen ដើម្បីរចនាផ្ទៃខាងក្នុង។ ផ្ទះនេះត្រូវបានដាក់លក់វិញកាលពីចុងឆ្នាំកន្លងទៅក្នុងតម្លៃ២៤លានផោនដែលបានផ្តល់ប្រាក់ចំណេញចំនួន៩,៣លានផោន។

ក្នុងន័យនេះមានមនុស្សជាច្រើនជឿថាភាពជាដៃគូរបស់លោក Beckham និងក្រុមហ៊ុន Knight Frank (Becks-Knight Frank) គឺជាការជម្រុញអ្នកដែលមានទ្រព្យសម្បត្តិច្រើនឲ្យ “​ទិញផ្ទះដូចលោក Beckhamដែរ” ការផ្សព្វផ្សាយរបស់លោកពិតជាអាចនាំឲ្យអ្នកមានទ្រព្យសម្បត្តិច្រើនទៅក្នុងទីផ្សារតាមជនបទ៕

Source www.bizkhmer.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/4487

លោក David Beckham ចាប់ផ្តើមការងារក្នុងវិស័យអចលនទ្រព្យ | Ecency