This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ដឹងច្បាស់ហើយថានរណាគេនឹងប៉ះជាមួយនឹង Conor McGregor ឆាប់ៗនេះ

Words
109
Reading
1 min
9y
Listen to this post
~1 min


បរទេស៖ កាលពីថ្មីៗនេះ Conor McGregor បានឈានជើងចូលក្នុងសង្វៀនប្រដាល់សាកល ប៉ុន្តែអ្វីៗមិនបានដើរតាមអ្វីដែលគេចង់បាននោះទេ ដោយសារតែ Conor បានបរាជ័យយ៉ាងដំណំក្រោមស្នាដៃកីឡាករ Floyd Mayweathter ក្នុងទឹកទី ១០។ បន្ទាប់ពីការបរាជ័យនេះហើយ មានមនុស្សជាច្រើនបានចោទសួរថាតើគូប្រកួតបន្ទាប់ទៀតរបស់អ្នកប្រដាល់សញ្ជាតិអៀរឡង់ម្នាក់នេះគឺជានរណា។

លោក Dana White ដែលជាប្រធានសហព័ន្ធប្រដាល់ UFC បានប្រាប់ថា Conor McGregor នឹងមិនធ្វើការប្រកួតជាមួយកីឡាករ Nate Diaz ដូចការសន្និដ្ឋាននៅលើបណ្ដាញសង្គមនោះទេ ហើយផ្ទុយទៅវិញ Conor McGregor នឹងប្រកួតជាមួយម្ចាស់ជើងឯកទម្ងន់ស្រាលក្របខ័ណ្ឌ UFC គឺកីឡាករ Tony Ferguson ។
<figure>
<figcaption>ប្រធានសហព័ន្ធប្រដាល់ UFC លោក Dana White</figcaption></figure>
<figure>
<figcaption>កីឡាករ Conor McGregor</figcaption></figure>
Tony Ferguson គឺជាអ្នកប្រដាល់ក្របខ័ណ្ឌ UFC ម្នាក់ដែលហាក់បីដូចជាឡើងថ្វីដៃខ្លាំងមែនទែនក្នុងប៉ុន្មានជា ១០ប្រកួតចុងក្រោយរបស់គេ ហើយកាលពីសប្តាហ៍មុននេះ គេក៏បានបំបាក់កីឡាករ Kevin Lee និងឈ្នះខ្សែក្រវ៉ាត់ទម្ងន់ស្រាលក្នុងព្រឹត្តិការណ៍ UFC 216 ផងដែរ។

ដោយគ្រាន់តែឈ្នះខ្សែក្រវ៉ាត់ភ្លាម កីឡាករ Tony Ferguson បានប្រកាសក្តែងៗថា គេចង់ធ្វើការប្រកួតជាមួយកីឡាករ Conor McGregor និងបំបាក់កីឡាករម្នាក់នេះទៀតផង។

លោក Dana White បានបង្ហើបថា Conor ពិតជាចង់ចូលមកប្រកួតវិញក្នុងឆ្នាំនេះពិតមែន ហើយក្នុងពេលនេះ គាត់កំពុងតែពិចារណាអំពីការប្រកួតរវាងខ្លួនគេជាមួយនឹងកីឡាករ Tony Ferguson ផងដែរ៕
<figure>
<figcaption>ការប្រកួតរវាងកីឡាករ Conor McGregor និង Floyd Mayweather</figcaption></figure>
<figure>
<figcaption>ការប្រកួតរវាងកីឡាករ Conor McGregor និងកីឡាករ Nate Diaz</figcaption></figure>
<figure>
<figcaption>កីឡាករ Tony Ferguson បន្ទាប់ពីបំបាក់កីឡាករ Kevin Lee និងដណ្តើមយកខ្សែក្រវ៉ាត់ជើងឯកទម្ងន់ស្រាល</figcaption></figure>
<figure>
<figcaption>កីឡាករ Tony Ferguson ក្នុងបទសម្ភាសក្រោយពីឈ្នះខ្សែក្រវ៉ាត់ជើងឯកទម្ងន់ស្រាលហើយ</figcaption></figure>
Source www.khmerload.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/3792