This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

តារាចម្រៀងអ្នកនាង ទូច ស្រីលក្ខ៍បើករថយន្ត BMW បុកម៉ូតូអូសជិត៣០០ម៉ែត្រ បុរសម្នាក់រងរបួសស្រាល

Words
78
Reading
1 min
9y
Listen to this post
~1 min


(ភ្នំពេញ)៖ តារាចម្រៀងដែលគេស្គាល់ឈ្មោះថា អ្នកនាង ទូច ស្រីលក្ខ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW បុកម៉ូតូ Dream C125 អូសប្រហែលម៉ូតូប្រហែល៣០០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១៖៣០នាទីរំលងអធ្រាតឈានចូល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវវេងស្រេង ជិត កងរាជអាវុតហត្ថរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញតារាសំដែងខាងលើ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក BMW ពាក់ស្លាកលេខភ្នំពេញ 2AB-3288 បើកពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ Dream C125 ឆ្នាំ២០១២ ពណ៌ពាក់ស្លាកលេខ កំពង់ធំ 1D-6904 បើកដោយបុរសម្នាក់ ពីកើតទៅលិច ក្នុងល្បឿនលឿនដូចគ្នា បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូខ្ទាតចេញទៅម្ខាង រងរបួសស្រាល ហើយរថយន្តមិនបានព្រមឈប់ទេ គឺព្យាយាមរត់អូសម៉ូតូបានប្រហែល៣០០ម៉ែត្រ ទើបប្រជាពរដ្ឋដែលកំពុងដេញពីក្រោយឃាត់បាន រថយន្តទាំងម្ចាស់រថយន្តតែម្ដង។

ក្រោយកើតហេតុភាគីទាំងពីរ បានសំរបសំរួលគ្នា ដោយភាគីខាងរថយន្តព្រមសងសំណងថ្លៃព្យាបាល ទៅលើជនរងគ្រោះទាំងអស់ និងម៉ូតូដែលខូចខាតផងដែរ ដើម្បីបញ្ចប់រឿង៕
<figure><iframe src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ffreshnewstvonline%2Fvideos%2F1747245838904457%2F&show_text=0&width=560" width="300" height="150" frameborder="0" data-mce-fragment="1"></iframe></figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>

Source www.freshnewsasia.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/5238
តារាចម្រៀងអ្នកនាង ទូច ស្រីលក្ខ៍បើករថយន្ត BMW បុកម៉ូតូអូសជិត៣០០ម៉ែត្... | Ecency