This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ខ្វះ​ត្រឹម ៣ សន្លឹក Bitcoin មួយ​ឯកតា​ថ្លៃ​ស្មើ ១ មុឺន​ដុល្លារ

Words
50
Reading
1 min
9y
Listen to this post
~1 min


គិត​ត្រឹម​ថ្ងៃ​ទី ២៧ វិច្ឆិកា​ រូបិយប័ណ្ណ​ឌីជីថល Bitcoin ក្នុង​មួយ​ឯកតា​ឡើង​ថ្លៃ​ដល់ ៩ ៧០០ ដុល្លារ កើន​ឡើង​ប្រមាណ ៤,៥ ភាគរយ​ធៀប​នឹង​ថ្ងៃ​ចន្ទ​ថ្លៃ​ត្រឹម ៩ ០០០ ដុល្លារ​ប៉ុណ្ណោះ។ ទីផ្សារ Bitcoin សរុប​មាន​តម្លៃ​ខ្ពស់​ជាង ១៥២ ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​តួ​លេខ​នឹង​មិន​ងាយ​ធ្លាក់​ចុះ​ឡើយ​នៅ​ចុង​ឆ្នាំ​នេះ។​
<figure>
</figure>
ស្រប​ពេល​តម្លៃ​កើន​ឡើង​ខ្ពស់ Bitcoin ត្រូវ​បាន​ប្រែក្លាយ​ជា​ទីផ្សារ​រូបិយប័ណ្ណ​ឌីជីថល​ធំ​បំផុត​ក្នុង​លោក ខណៈ​ពេល​ជាង ១ ឆ្នាំ​មុន​ មាន​តម្លៃ​ត្រឹម ១ ពាន់​ដុល្លារ។ ភាព​ប្រាកដ​នឹង Bitcoin អាច​ជំរុញ​ឲ្យ​ថ្ងៃ​អនាគត មនុស្ស​ត្រូវ​ប្រើ​រូបិយប័ណ្ណ​ឌីជីថល​មួយ​នេះ ទិញ​យក​រូបិយប័ណ្ណ​ថ្មី​ផ្សេង​ទៀត (ICO) ជៀសវាង​ការ​ប្រើប្រាស់​សាច់​លុយ​ដោយ​ផ្ទាល់។

កំណើន​នៃ​តម្លៃ​ Bitcoin បាន​បង្ក​ការ​ព្រួយបារម្ភ​ខ្ពស់​ដល់​និយ័ត​ករ​អន្តរជាតិ ស្រប​ពេល​វា​ពុំ​មាន​ការ​វិនិយោគ​ត្រឹមត្រូវ​ពី​បណ្ដា​ប្រព័ន្ធ​ធនាគារ​ដើម។​​

Source news.sabay.com.kh



Posted from my blog with SteemPress : http://khmernewsshare.com/archives/7463
ខ្វះ​ត្រឹម ៣ សន្លឹក Bitcoin មួយ​ឯកតា​ថ្លៃ​ស្មើ ១ មុឺន​ដុល្លារ | Ecency