This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

យ៉ាង​ច្រើន​ត្រឹម​ឆ្នាំ ២០២០ ក្រុមហ៊ុន Amazon ត្រូវ​ដួល​ដោយ​សារ Alibaba

Words
74
Reading
1 min
9y
Listen to this post
~1 min


ផ្អែក​តាម​ការ​ទស្សន៍ទាយ​ពី​ក្រុម​អ្នក​វិភាគ​ MKM Partners ឲ្យ​ដឹងថា Alibaba នឹង​ទទួល​បាន​តម្លៃ​ទីផ្សារ​កើន​ដល់ ១ ទ្រីលាន (Trillion) ដុល្លារ​ មុន​គូ​ប្រជែង​ក្រុមហ៊ុន​អាមេរិក Amazon។​

មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា ៥ ដែល​គេ​សម្លឹង​ឃើញ​មាន​ការ​ប្រកួតប្រជែង​ខ្ពស់​បំផុត​ដូច​ជា​ Apple បច្ចុប្បន្ន​មាន​តម្លៃ​ទីផ្សារ ៨៧០ ប៊ីលាន​ដុល្លារ, Microsoft មាន ៦៦០ ប៊ីលាន​ដុល្លារ និង Alibaba នៅ​ក្រោយ​គេ​មាន​ត្រឹម ៤៤០ ប៊ីលាន​ដុល្លារ។
<figure>
</figure>
ផ្អែក​តាម​ការ​វាយ​តម្លៃ​ក្រុមហ៊ុន​អាមេរិក Apple ពិត​ណាស់​ដែល​មាន​សំណាង​ស្គាល់​ពាក្យ ទ្រីលាន​ដុល្លារ​មុន​គេ​បង្អស់​ក្នុង​ពិភពលោក​នៅ​អំឡុង​ឆ្នាំ ២០១៩ ប៉ុន្តែ​ក្រុមហ៊ុន​ឯ​ទៀត​ដូច​ជា Alibaba ក៏​នឹង​មាន​ឱកាស​កើន​ឡើង​ខ្ពស់​ដំណាល​គ្នា រហូត​អាច​ប្រជែង​គូ​សត្រូវ Amazon ឲ្យ​ដួល​នៅ​ឆ្នាំ ២០២០។

ប្រភព​ដដែល​បាន​កត់​សម្គាល់​ឃើញ​ទីផ្សារ​ពាណិជ្ជកម្ម​លើ​ Online ក្នុង​ប្រទេស​ចិន មាន​ការ​កើន​ឡើង​ទ្វេ​ដង​ធៀប​នឹង​សហរដ្ឋអាមេរិក ម្ល៉ោះ​តម្លៃ​ក្នុង​មួយ​ភាគហ៊ុន​នៃ BABA អាច​មាន​សង្ឃឹម​ខ្ពស់​កើន​ឡើង ២០ ភាគរយ​ក្នុង​ឆ្នាំ ២០១៨ មុន​ចំណូល​កើន​បាន ៤៥ ភាគរយ​ក្នុង​ឆ្នាំ ២០១៩។​
<figure>
</figure>
យ៉ាងណាមិញ​ក្រុមហ៊ុន​របស់​សេដ្ឋី Jack Ma ក្នុង​ថ្ងៃ​អនាគត​ក៏​អាច​ប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន​ដូច​ជា​សមត្ថភាព​នៃ​កំណើន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការ​ត្រៀម​ខ្លួន​ទទួល​ការ​ចំណាយ​លើ​សង្វាក់​វិនិយោគ​អាជីវកម្ម​ផ្សេង​ទៀត​មាន Ant Financial និង Alicloud ជា​ដើម។

Source news.sabay.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/9356