This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ស្ថាបនិក Amazon បំបែកកំណត់ត្រាថ្មី ក្លាយជាមហាសេដ្ឋី មានទ្រព្យ ១០០ពាន់លានដុល្លារ

Words
84
Reading
1 min
9y
Listen to this post
~1 min


បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Amazon កើនឡើងជាង ២ភាគរយ កាលពីថ្ងៃសុក្រ ធ្វើឲ្យ លោក Jeff Benzos ស្ថាបនិក និង នាយកប្រតិបត្តិនៃ Amazon បានបន្ថែមទ្រព្យចំនួន ២.៤ពាន់លានដុល្លារ ទៅលើទ្រព្យដែលមានស្រាប់ ដែលធ្វើទ្រព្យសរុបរបស់លោក ឡើងដល់ ១០០.៣ពាន់លានដុល្លារ ជាកំណត់ត្រាថ្មីមួយនៃទ្រព្យមហាសេដ្ឋីច្រើនបំផុតក្នុងលោក។

តាមពិតទៅ លោក Jeff Benzos មិនមែនជា មហាសេដ្ឋីដំបូងដែលមានចំនួនទ្រព្យ ហក់ដល់ ១២ខ្ទង់នោះទេ ព្រោះ ចំនួន​ ទ្រព្យ ១០០ពាន់លានដុល្លារនេះ លោក Bill Gates ស្ថាបនិក Microsoft មហាសេដ្ឋីដែលបាត់បង់តំណែង មហាសេដ្ឋីលេខ១ក្នុងលោក ក៏ធ្លាប់មានទ្រព្យកើនដល់ ១០០ពាន់់លានដុល្លារផងដែរ កាលពីឆ្នាំ ១៩៩៩។

ទ្រព្យរបស់លោក Jeff Benzos កើនឡើងចំនួន ៣២.៦ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ បើគិតត្រឹមថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះ ពោលគឺកើនឡើងច្រើនជាងសេដ្ឋីណាៗទាំងអស់ក្នុងបញ្ជី មហាសេដ្ឋីទាំង ៥០០លើពិភពលោក។

នៅពេលដែល ទ្រព្យរបស់លោក Jeff Benzos កើនឡើងច្រើនយ៉ាងនេះ មានមនុស្សមួយចំនួន ឆ្ងល់ថា តើ លោក យកទ្រព្យនេះធ្វើអ្វីខ្លះ ព្រោះបើតាមភាពជាកស្ដែង មហាសេដ្ឋី រូបនេះ ហាក់ដូចជាមិនឃើញ ធ្វើសកម្មភាពបរិច្ចាគទ្រព្យដើម្បីជួយជនក្រីក្រឡើយ មិនដូចលោក Bill Gates ឡើយ ដែលតែងតែបរិច្ចាគទ្រព្យផ្ទាល់ខ្លួន ជួយប្រជាជនក្រីក្រជុំវិញពិភពលោក រហូតបាត់បង់តំណែងជាមហាសេដ្ឋី មានបំផុតក្នុងលោក៕

Source www.business-cambodia.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/7284