This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.
នៅសល់តែ១សប្តាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រដាល់ដ៏កក្រើក និងធំបំផុតដែលមិនធ្លាប់មាននៅកម្ពុជា Khmer-Thai Fight នឹងចាប់ផ្តើមហើយ។ Khmer-Thai Fight នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៦ល្ងាច ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ក្នុងពហុកីឡាដ្ឋានជាតិ (សាលប្រកួតបាល់បោះ/បាល់ទះ) រាជធានីភ្នំពេញ។ សំបុត្រទស្សនាមានដាក់លក់ហើយ ដែលមានតម្លៃ ១ម៉ឺនរៀល ២ម៉ឺនរៀល និង៣ម៉ឺនរៀល។
កីឡាករគុនខ្មែរឆ្នើមៗ ៤រូប នឹងត្រូវប្រកួតជាមួយកីឡាករបរទេស នៅលើសង្វៀន Khmer-Thai Fight រួមមាន៖
- ពេជ្រ ម្ទេសខ្មាំង ប៉ះជើងខ្លាំងប្រេស៊ីល Jonathans Silva ប្រកួតក្នុងទម្ងន់ ៥៦គីឡូក្រាម
- ឡៅ ចិត្រា ប៉ះជើងខ្លាំងរុស្ស៊ី Kazbek Alisultanov ប្រកួតក្នុងទម្ងន់ ៦០គីឡូក្រាម
- មឿន សុភា ប៉ះជើងខ្លាំងណកវេ Muhamad Khalil ប្រកួតក្នុងទម្ងន់ ៧១គីឡូក្រាម
- ឃីម ឌីម៉ា ប៉ះជើងខ្លាំងរុស្ស៊ី Dimitril Mordvinov ប្រកួតក្នុងទម្ងន់ ៦៣.៥គីឡូក្រាម
ការប្រកួតនេះ នឹងមានការផ្ទាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ផងដែរ៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/6920