ភ្នំពេញ៖ បន្ទាប់ពីបែកបាក់គ្រួសារ លោក យុត្ថា រ៉ាឆានី និងអ្នកនាង ចន ច័ន្ទ លក្ខិណា ក៏បានបន្សល់ចំណងដៃកូនស្រីយ៉ាងស្រស់ស្អាត ម្នាក់ផងដែរ ។ ហើយបច្ចុប្បន្នទំនាក់ទំនងអ្នកទាំងពីរ នៅតែល្អ ប្រៀបដូចបងប្អូនដូច្នេះដែរ។
ជាក់ស្ដែង ថ្មីៗនេះអតីតតារាសម្ដែងល្បីឈ្មោះលោក យុត្ថា រ៉ាឆានី ក៏បានបង្ហោះសារ លើបណ្ដាញសង្គម ដែលបង្កឲ្យភ្ញាក់ផ្អើលជាខ្លាំង ដោយលោកបានរៀបរាប់ថា ៖ «សមាជិកថ្មីរបស់ខ្ញុំបានមានវត្តមានលើភពផែនដីវេលា ម៉ោង ៨/៣៥ នាទី យប់ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះហើយ ជំរាបសួរ បងប្អូនអ៊ុំពូមីង យាយតាកុងម៉ាទាំងអស់ សុំសុខសួរស្តី សេរីមង្គលដល់អូនផង»។
តួយ៉ាងស្ដែងច្បាស់ណាស់ថា ស្ងាត់ៗលោក យុត្ថា រ៉ាឆានី មានសមាជិកថ្មីមួយទៀត បាត់ ទាំងកូនស្រីច្បងមិនទាន់ចេះដើរស្រួលបួលនៅឡើយ៕
<figure>
<figcaption>សាររបស់លោក</figcaption></figure>
<figure>
<figcaption>កូនរបស់លោក ដែលទើបកើត</figcaption></figure>
<figure>
<figcaption>កូនរបស់លោក ដែលទើបកើត</figcaption></figure>
<figure>
<figcaption>កូនរបស់លោក ដែលទើបកើត</figcaption></figure>
Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/7431