ក្រោយឈ្នះពានលីគទី២ វីសាខាកំណត់ពេល៣ឆ្នាំលើកពានលីគកំពូលកម្ពុជា
បន្ទាប់ពីក្លាយជាជើងឯកលីគកម្ពុជាលំដាប់ទី២ ឬ Cambodian League II ក្រុមចំណូលថ្មី វីសាខាបានកំណត់ពេល៣ឆ្នាំខាងមុខដើម្បីលើកពានលីគបាល់ទាត់កំពូលកម្ពុជា។ នេះជាការឲ្យដឹងពីគ្រូបង្វឹកវីសាខា។
<figure>
</figure>
លោក ហុក សុជីវន្ត គ្រូបង្វឹកវីសាខាបាននិយាយថា ថ្នាក់ដឹកនាំក្រុមវីសាខាបានកំណត់គោលដៅរួចហើយគឺរយៈពេល៣ឆ្នាំខាងមុខ ក្រុមវីសាខាត្រូវលើកពានលីគបាល់ទាត់កំពូលកម្ពុជាឲ្យខាងតែបាន។ ការដាក់គោលដៅនេះ បន្ទាប់ពីក្រុមវីសាខាបានចូលលេងលីគកម្ពុជាលំដាប់ទី២ហើយក្លាយជាជើងឯក និងទទួលបានកៅអីមួយឡើងទៅលេងលីគកំពូលកម្ពុជារដូវកាលពី២០១៨ខាងមុខនេះ។ ដូច្នេះមានន័យថា ចន្លោះឆ្នាំ២០១៨ដល់២០២០ វីសាខានឹងក្លាយក្រុមខ្លាំងមួយនៅលីគកំពូលកម្ពុជា និងជារយៈពេលដែលក្រុមនេះប្រជែងយកពាន។
ប្រាក់រង្វាន់លីគទី២
- ក្រុមអាជ្ញាកណ្តាក៖ ៤នាក់ទទួលបាន ១.៥ លានរៀល
- គ្រូបង្វឹកល្អ៖ ហុក សុជីវ័ន្ត ទទួលបាន១លានរៀល
- អ្នកចាំទីល្អ៖ ជា វណ្ណសាក់ ទទួលបាន៨០ម៉ឺនរៀល
- អ្នកទាត់ចូលទីច្រើនជាងគេ៖ នុត ស៊ីនួន ទទួល៨០ម៉ឺនរៀល
- កីឡាករល្អប្រចាំព្រឹត្តិការណ៍៖ សៀង ចន្ធា ទទួលបាន៨០ម៉ឺនរៀល
- ក្រុមលេខ៤៖ Sotilo Angkor ទទួលបាន១០លានរៀល
- ក្រុមលេខ៣៖ យុវជនក្រសួងការពារជាតិ ទទួលបាន១៥លានរៀល
- ក្រុមលេខ២៖ យុវជនសាលាបាល់ទាត់ជាតិបាទី ទទួលបាន២០លានរៀល
- ក្រុមលេខ១៖ វីសាខា ទទួលបាន៣០លានរៀល
</figure> <figure>
</figure> <figure>
</figure> <figure>
</figure> <figure>
</figure> <figure>
</figure> <figure>
</figure> <figure>
</figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/4377