This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

គ្រាន់តែរៀបការ សុគន្ធ និសា ចំណាយដល់១០មុឺនដុល្លារ

Words
105
Reading
1 min
9y
Listen to this post
~1 min


ព័ត៌មានកាន់តែច្បាស់ការ បានអះអាងតារាចម្រៀង កញ្ញា សុគន្ធ និសា នឹងចូលរោងការ ជាមួយម្ចាស់ភាគហ៊ុនធំមួយរបស់អាណិកជនខ្មែរនៅក្រុមហ៊ុនធានារ៉ាប់រងមេនញូឡាយ៍ នៅខែធ្នូ ឆ្នាំ២០១៧នេះ ដោយគម្រោងមង្គលការរបស់នាង គ្រោងចំណាយដល់១០មុឺនដុល្លារឯណោះ ។

យ៉ាងណាមិញ មានការបញ្ជាក់ថា នាងមិនច្បាស់ពីរឿងលាឈប់សិល្ប:ក្រោយរៀបការនោះទេ តែគេមើលឃើញថានាងនឹងអាចដកខ្លួនច្រើនជាង ដោយសារតែនាងក៏ពិបាកប្រជាប្រិយភាពក្នុងសិល្ប:បើធៀបនឹងឆ្នាំ២០០៧ ដែលឡើងជាតារាកំពូល និងមិនចង់ឲ្យសិល្ប:ប៉ះពាល់ដល់ស្នេហាដែរនោះ។

មង្គលការរបស់នាង កំពុងធ្វើឲ្យមានការភ្ញាក់ផ្អើល និងជ្រួលជ្រើមពេញផ្ទៃប្រទេស ជាពិសេសនៅពេលដែលមុខមាត់ពិតរបស់បុរសដែលត្រូវចូលរោងការជាមួយនាង ក្នុងពេលដ៏ខ្លីនេះ មិនទាន់ត្រូវបានបង្ហាញ។ មានព័ត៌មានថា និសា បានត្រៀមថវិកា១០ម៉ឺនដុល្លារ ដើម្បីរៀបចំពិធីមង្គលការរបស់នាងឲ្យអធិកអធម ដោយមង្គលការនោះ នឹងត្រូវធ្វើឡើងនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែលភ្នំពេញ។

សុគន្ធ និសា បានត្រឹមតែសារភាពថា នាងពិតជាចូលរោងការនៅអំឡុងខែធ្នូ ឆ្នាំ២០១៧ តែប៉ុណ្ណោះ ប៉ុន្តែគម្រោងរៀបការថ្ងៃណា ហើយពិតជាត្រូវចំណាយដល់១០មុឺនដុល្លារ មិនទាន់មានការខ្ជាក់ចេញពីមាត់នាងទេ។ បុរសដែលនាងរៀបការជាមួយត្រូវបានប្រកាសថា ឈ្មោះ សាំបា ជាអាណិកជនខ្មែរ នៅរដ្ឋឡូវែល សហរដ្ឋអាមេរិក និងជាភាគហ៊ុនធំនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife។

ប្រភពបានឲ្យដឹងថា ពេលនេះ សុគន្ធ និសា បានសម្រិតសម្រាំងឈ្មោះតារាសិល្បករល្បីឈ្មោះទាំងអស់នៅក្នុងស្រុក ដើម្បីទៅចូលរួមកម្មវិធីពិសេសរបស់នាង ដែលក្នុង១ជីវិតមានតែម្តងនោះ ហើយសម្រាប់តារាដែលនាងត្រូវអញ្ជើញនោះ គឺសឹងតែគ្រប់រូបគ្មានចន្លោះអ្នកណាឡើយ គឺឲ្យតែល្បីឈ្មោះនាងហៅទាំងអស់។ ក្នុងនោះលោក សាំបា ក៏គ្រោងអញ្ជើញសុទ្ធតែភ្ញៀវដែលជាលំដាប់អ្នកជំនួញជាន់ខ្ពស់ផងដែរ ទើបមង្គលការនេះ ពិតជាកក្រើកក្នុងស្រទាប់មហាជន។

សុគន្ធ និសា និង លោក សាំបា បានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជាង៦ឆ្នាំ មកហើយ ទម្រាំសម្រេចចិត្តប្រកាសរៀបការ។ ស្នេហារបស់នាង ក៍ត្រូវដឹងថាកើតឡើងបម្ទាប់ពីចំណងស្នេហ៍ក្រោមដំបូលតែមួយជាមួយ លោកសុខ ជំនោ បានដាច់ដោចនោះផងដែរ។
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
Source postnews.media


Posted from my blog with SteemPress : http://khmernewsshare.com/archives/6009

គ្រាន់តែរៀបការ សុគន្ធ និសា ចំណាយដល់១០មុឺនដុល្លារ | Ecency