This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

អ្នកគាំទ្រកំពុងសង្ស័យថា នាយ​ចឺម វះកាត់កែសម្ផស្ស​ ដោយឃើញចំណុចមួយ!

Words
61
Reading
1 min
9y
Listen to this post
~1 min


ភ្នំពេញ៖ នាយ ចឺម ត្រូវបានមហាជនជាច្រើន ស្គាល់លោកតាំងពីនៅតូចៗម៉្លេះ ដោយកាលនោះលោកបានប្រឡូកចូលវិស័យកំប្លែង ជាមួយនឹងក្រុមកំប្លែង នាយពាក់មី និងចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះបន្តិចម្តងៗ រហូតដល់ធំពេញកម្លោះ លោកក៏បានផ្លាស់ប្តូរខ្លួន ចាប់អាជីពថ្មីមួយទៀត គឺក្លាយជាតារាចម្រៀងមួយដួងប្រចាំផលិតកម្ម សាន់ដេ ផងដែរ។

ជាការពិតណាស់ មិនត្រឹមតែបន្ថែមអាជីពថ្មីតែប៉ុណ្ណោះនោះទេ ក្រឡេកមកសម្រស់របស់នាយចឺម ក៏ហាក់បីដូចជាសង្ហាជាងមុនផងដែរ ទាំងទម្រង់មុខ និងខ្ទង់ច្រមុះមើលទៅខ្ពស់ជាងកាលនៅពីក្មេង។
<figure>
<figcaption>នាយ ចឺម</figcaption></figure>
ទាក់ទងនឹងការប្រែប្រួលសម្រស់នេះ ក៏ស្រាប់តែមានបណ្តាអ្នកលេងហ្វេសប៊ុកមួយចំនួន បានយករូបថតរបស់នាយ ចឺម កាលពីនៅក្មេង យកមកប្រៀបធៀប នឹងរូបបច្ចុប្បន្ន ដោយពួកគេបានអះអាងថា តារាប្រុសរូបនេះ បានកែសម្ផស្ស ទៅលើទម្រង់មុខ និងលើកខ្ទង់ច្រមុះរបស់ខ្លួនឲ្យខ្ពស់ជាងមុន ពីព្រោះតាមរយៈរូបថតខាងក្រោមនេះ អ្នកគាំទ្រទាំងនោះយល់ថា មុខពីមុននិងបច្ចុប្បន្នរបស់ នាយ ចឺម ពិតជាខុសគ្នាខ្លាំងមែនទែន៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
<figure>
<figcaption>នាយ ចឺម</figcaption></figure>
<figure>
<figcaption>នាយ ចឺម</figcaption></figure>
<figure>
<figcaption>រូបពីមុន អ្នកគាំទ្រ គិតថា នាយ ចឺម មិនសូវមានខ្ទង់ច្រមុះ ដូចបច្ចុប្បន្នទេ</figcaption></figure>

Source www.khmerload.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/3495
អ្នកគាំទ្រកំពុងសង្ស័យថា នាយ​ចឺម វះកាត់កែសម្ផស្ស​ ដោយឃើញចំណុចមួយ! | Ecency