ភ្នំពេញ៖ អតីតបេក្ខភាពប្រលងនៅក្នុងកម្មវិធី The Voice Kids Cambodia ដ៏ល្បីល្បាញមួយរូបកុមារី អ៊ុក សុវណ្ណារី បានក្លាយទៅជាតារាចម្រៀងវ័យក្មេង ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាច្រើននាក់ នាពេលបច្ចុប្បន្ន។
ទន្ទឹមនឹងនេះដែរ សម្រស់របស់ប្អូនស្រី អ៊ុក សុវណ្ណារី ក៏ស្រស់ស្អាតមិនធម្មតាដែរ ពេលនាងកាន់តែធំពេញវ័យក្រមុំ។ នេះបើយោងតាមហ្វេសប៊ុករបស់ម្តាយនាង ដែលបានបង្ហាញរូបថត២សន្លឹក កាលថតនៅប្រាសាទអង្គរវត្តពេលនៅតូច និងពេលធំឡើង។
តារាចម្រៀងវ័យក្មេង សម្លេងពិរោះ អ៊ុក សុវណ្ណារី ក៏មានសម្លេងស្រដៀងទៅនឹងតារាចម្រៀងជើងចាស់ រស់ សេរីសុទ្ធា ផងដែរ ដែលជាហេតុធ្វើឱ្យនាងមានអ្នកស្រលាញ់ពេញចិត្តជាច្រើននាក់ទូទាំងប្រទេស។
ហើយនៅថ្ងៃអនាគតកុមារី អ៊ុក សុវណ្ណារី ក៏អាចនឹងទទួលបាននូវជោគជ័យយ៉ាងខ្លាំងនៅក្នុងសង្គមសិល្បៈចម្រៀង ព្រោះទាំងទឹកដមសម្លេង និងរូបសម្បត្តិរបស់នាងគឺមានពីធម្មជាតិមកស្រាប់គ្រប់គ្រាន់ទាំងអស់៕
ទស្សនារូបភាពខាងក្រោមនេះ៖
<figure>
<figcaption>រូបថតទាំងពីរសន្លឹក ដែលម្តាយអ៊ុក សុវណ្ណារី បានបង្ហោះនៅក្នុងហ្វេសប៊ុក</figcaption></figure>
<figure>
<figcaption>អ៊ុក សុវណ្ណារី កាលពីនៅតូច</figcaption></figure>

<figcaption>អ៊ុក សុវណ្ណារី បច្ចុប្បន្នពេលធំឡើង</figcaption></figure>

<figcaption>អ៊ុក សុវណ្ណារី ពេលប្រលងក្នុងកម្មវិធី The Voice Kids Cambodia</figcaption></figure>

Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/6034