This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

បែកធ្លាយ អាយុពិតរបស់ ពេជ្រ ថៃ មិនមែន១២ឆ្នាំ?

Words
75
Reading
1 min
9y
Listen to this post
~1 min


ភ្នំពេញ៖ កុមារា ពេជ្រ ថៃ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាប និងស្គាល់ច្បាស់ពីតារាចម្រៀងវ័យក្មេង ថែមទាំងជាម្ចាស់ពានរង្វាន់ The Voice Kids រដូវកាលទី១ ដែលកំពុងតែមានសន្ទុះគាំទ្រដ៏ខ្លាំង។

ក្រោយពីជាប់ពីការប្រកួត ពេជ្រ ថៃ ហាក់បីដូចជា មានហាងឆេងកាន់តែខ្ពស់នៅក្នុងវិស័យសិល្បៈ ទាំងសម្លេង កាយវិការ ការនិយាយស្តីរបស់ប្អូន និងមានទាំងភាពក្លាហាននោះ ដែលគេទទួលស្គាល់ថា ពេជ្រ ថៃមានអាយុត្រឹមតែ១២ឆ្នាំ មានសមត្ថភាពខ្លាំងយ៉ាងនេះ។
<figure>
</figure>
យ៉ាងណាមិញ ស្រាប់តែលេចធ្លាយដំណឹងមួយថា ពេជ្រ ថៃ មិនមែនក្មេងអាយុ១២ឆ្នាំនោះទេ គឺការពិតអាយុ១៥ ទៅ១៦ឆ្នាំ។

ក្នុងនោះផងដែរ គេបានរៀបរាប់ថា ដំណឹងនេះ គឺដឹងពីអ្នកស្គាល់រស់នៅក្នុងភូមិជាមួយ និងរៀនសាលាជាមួយនឹងថៃ ដោយតាមរយៈការសួរនាំថា គេមានវ័យ ១៥ទៅ១៦ឆ្នាំ គឺស្មើនឹងវ័យមនុស្សជំទង់ ដោយគ្រាន់តែ ថៃ មានរាងតូចល្អិត តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរ ថាតាមរយៈការទម្លាយពីអាយុពិតរបស់ ថៃ នេះ គឺមិនទាន់ដឹងច្បាស់នៅឡើយថាពិត ឫក៏យ៉ាងណា មានតែរង់ចាំការបកស្រាយ សម្តីពិត ចេញពីមាត់របស់ ពេជ្រ ថៃ តែប៉ុណ្ណោះ៕
<figure>
<figcaption>កុមារាពេជ្រ ថៃ</figcaption></figure>
<figure>
<figcaption>កុមារាពេជ្រ ថៃ និងCoach ព្រាប សុវត្ថិ</figcaption></figure>
<figure>
<figcaption>កុមារាពេជ្រ ថៃ</figcaption></figure>

Source www.khmerload.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/6039
បែកធ្លាយ អាយុពិតរបស់ ពេជ្រ ថៃ មិនមែន១២ឆ្នាំ? | Ecency