This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

បើកភ្នែកឡើង បាញ់រះលេង

Words
60
Reading
1 min
9y
Listen to this post
~1 min


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​យ៉ាង​ខ្លាំង​មួយ ក្រោយ​ពី​មាន​ខ្មាន់កាំភ្លើង​បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ស្ថិត​នៅ​មុខ​មជ្ឈមណ្ឌល​រ៉ុ​ក «Rock» កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា នេះ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់ បាន​រង​របួស ។
<figure>
<figcaption>មានការ​ភ្ញាក់ផ្អើល​មួយ​យ៉ាង​ខ្លាំង​មួយ ក្រោយ​ពី​មាន​ខ្មាន់កាំភ្លើង​បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ស្ថិត​នៅ​មុខ​មជ្ឈមណ្ឌល​រ៉ុ​ក «Rock» កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា នេះ</figcaption></figure>
សេចក្តីរាយការណ៍​បន្ត​ថា ទោះបីជា​យ៉ាងណា គេ​មិនដឹង​ពី​មូលហេតុ​នោះ​ទេ តែ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ការ​មន បាន​ឃាត់ខ្លួន​បុរស​ម្នាក់ តែ​មិនដឹង​ថា ជា​ខ្មាន់កាំភ្លើង​យ៉ាងណា ដោយ​បាន​បញ្ជូន​ទៅ​សាកសួរ​បាត់ ។ ក្នុង​នោះ គេ​បានឃើញ​ប៉េ​អឹ​ម​ម្នាក់ ចាប់​បោក​ទូរ​ស័ព្ទ​អ្នក​សារព័ត៌មាន​បោក​ចោល​ខ្ទេច និង​គំរាម​សម្លុត​អ្នក​សារព័ត៌មាន ខណៈ​គាត់ទៅថតហេតុការណ៍ភ្លាមៗ ។
<figure>
<figcaption>កម្លាំង​អាវុធហត្ថ​ខណ្ឌ​ការ​មន បាន​ឃាត់ខ្លួន​បុរស​ម្នាក់ តែ​មិនដឹង​ថា ជា​ខ្មាន់កាំភ្លើង​យ៉ាងណា ដោយ​បាន​បញ្ជូន​ទៅ​សាកសួរ​បាត់</figcaption></figure>
ប៉ុន្តែ​ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា អ្នក​ដែល​បាញ់​នោះ គឺជា​អ្នកមាន​អំណាច​ម្នាក់ បច្ចុប្បន្ន អ្នក​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាត់​ហើយ ។
<figure>
<figcaption>អ្នក​ដែល​បាញ់​នោះ គឺជា​អ្នកមាន​អំណាច​ម្នាក់ បច្ចុប្បន្ន អ្នក​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាត់​ហើយ</figcaption></figure>
Source www.khmerload.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/7541

បើកភ្នែកឡើង បាញ់រះលេង | Ecency