This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ទីបំផុត ផ្ទះបុរាណដ៏ធំស្កឹមស្កៃ របស់ឪពុកម្តាយពាក់មី បានចេញជារូបរាងហើយ!

Words
72
Reading
1 min
9y
Listen to this post
~1 min


ស្វាយរៀង៖ តារាកំប្លែងដ៏ល្បីល្បាញលោក ចែម ចាន់ដារ៉ា ហៅពាក់មី បានទទួលកេរ្តិ៍ឈ្មោះបោះសម្លេង តាំងពីកំឡុងឆ្នាំ២០១០មក តាមរយៈការសម្តែងនៅក្នុងកម្មវិធីរាត្រីកម្សាន្តរបស់ទូរទស្សន៍ស៊ីធីអិន។

ហើយបច្ចុប្បន្នលោក ពាក់មី ក៏នៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងដួងចិត្តទស្សនិកជនជាច្រើននាក់។ នេះជាហេតុធ្វើឱ្យជីវភាពរស់នៅ របស់គ្រួសារលោកកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ជាក់ស្តែងតារាកំប្លែង ពាក់មី បានសាងសង់ផ្ទះឱ្យអ្នកមានគុណរបស់ខ្លួនយ៉ាងធំស្កឹមស្កៃ នៅឯលើទឹកដីកំណើតខេត្តស្វាយរៀង ដោយចំណាយទឹកប្រាក់អស់រាប់ម៉ឺនដុល្លារអាមេរិក។

ពេលនេះផ្ទះ ដែលមានម៉ូតបុរាណយ៉ាងស្រស់ស្អាតរបស់ឪពុកម្តាយលោក ពាក់មី ក៏បានកសាងឡើងចេញជារូបរាងបានមួយចំនួនធំមកហើយ។

នៅក្នុងនោះយើងឃើញមានសួនច្បារដ៏ខៀវស្រងាត់ មានតារាងបាល់ទាត់ ព្រមទាំងមានផ្កាចម្រុះពណ៌យ៉ាងស្អាតនៅក្នុងផ្ទះ និងមានចិញ្ចឹមសត្វជាច្រើនប្រភេទផងដែរ។

មើលទៅផ្ទះមួយនេះ ពិតជាគួរឱ្យចង់រស់នៅខ្លាំងណាស់ រួមទាំងងមានទេសភាពស្រុកស្រែនៅអមសងខាងផ្ទះទៀតផង ​ដែលពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធស្រស់ថ្លា៕

ទស្សនាទិដ្ឋភាពផ្ទះឪពុកម្តាយតារាកំប្លែងពាក់មី នាពេលបច្ចុប្បន្នដូចខាងក្រោមនេះ៖
<figure>
<figcaption>ផ្ទះឪពុកម្តាយ ពាក់មី ពេលកំពុងសាងសង់សួនច្បារ</figcaption></figure>
<figure>
<figcaption>ផ្ទះឪពុកម្តាយ ពាក់មី ពេលកំពុងសាងសង់សួនច្បារ</figcaption></figure>
<figure>
<figcaption>ពាក់មី ពេលកំពុងសាងសង់សួនច្បារ</figcaption></figure>
<figure>
<figcaption>ពាក់មី ពេលកំពុងសាងសង់សួនច្បារ</figcaption></figure>
<figure>
<figcaption>ពេលកំពុងសាងសង់សួនច្បារ ផ្ទះឪពុកម្តាយ ពាក់មី</figcaption></figure>
<figure>
<figcaption>ពេលកំពុងសាងសង់សួនច្បារ ផ្ទះឪពុកម្តាយ ពាក់មី</figcaption></figure>
<figure>
<figcaption>សួនច្បារគំរូ ដែលពាក់មីយកមកធ្វើតាម</figcaption></figure>
<figure>
<figcaption>សួនច្បារផ្ទះឪពុកម្តាយពាក់មី</figcaption></figure>
<figure>
<figcaption>ផ្កាចម្រុះពណ៌ នៅក្នុងសួនច្បារ ផ្ទះឪពុកម្តាយ ពាក់មី</figcaption></figure>
<figure>
<figcaption>ផ្កាចម្រុះពណ៌ នៅក្នុងសួនច្បារ ផ្ទះឪពុកម្តាយ ពាក់មី</figcaption></figure>
<figure>
<figcaption>សត្វចិញ្ចឹម នៅផ្ទះបុរាណឪពុកម្តាយពាក់មី</figcaption></figure>
<figure>
<figcaption>ផ្ទះបុរាណដ៏ធំស្កឹមស្កៃរបស់ឪពុកម្តាយ ពាក់មី នាពេលបច្ចុប្បន្ននេះនៅខេត្តស្វាយរៀង</figcaption></figure>

Source www.khmerload.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/6668