ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងរូបស្រស់សង្ហា លោកខាន់ ជេម បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ពីព្រោះលោកបានច្រៀងបទចម្រៀងថៃ ស្តាប់ទៅពិតជាពិរោះរណ្តំ និងនិយាយភាសាថៃបានយ៉ាងច្បាស់។
<figure>
<figcaption>តារាចម្រៀងរូបស្រស់សង្ហា លោកខាន់ ជេម</figcaption></figure>
យ៉ាងណាមិញ បន្ទាប់ពីលោកបានបង្ហោះការច្រៀងថៃ និងនិយាយបានយ៉ាងស្ទាត់នោះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាលោកនិយាយភាសាថៃ បានស្ទាត់យ៉ាងនេះ។
អស់ចម្ងល់ ក៏ស្រាប់តែមានមតិមួយបានបញ្ចេញថា លោកបានធ្វើការងារនៅប្រទេសថៃតាំងពីតូចមកម្ល៉េះ គឺលោកធ្លាប់បានធ្វើជាពលករនៅឯប្រទេស ថៃ តាំងពីអាយុ១៧ឆ្នាំ។
មិនត្រឹមតែប៉ុណ្ណោះ លោកបាន តស៊ូពុះពារ រហូតដល់បានក្លាយទៅជាតារាល្បីមួយរូបនៅប្រទេសខ្មែរ ដែលមានមនុស្សជាច្រើនបានស្គាល់ តាមរយៈទឹកដមសម្លេងរបស់លោក៕
<figure>
<figcaption>តារាចម្រៀងរូបស្រស់សង្ហា លោកខាន់ ជេម</figcaption></figure>
<figure>
<figcaption>តារាចម្រៀងរូបស្រស់សង្ហា លោកខាន់ ជេម</figcaption></figure>
<figure>
<figcaption>តារាចម្រៀងរូបស្រស់សង្ហា លោកខាន់ ជេម</figcaption></figure>
<figure>
<figcaption>មតិរបស់អ្នកគាំទ្រ</figcaption></figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/7170