This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

បុរស​អាមេរិក​កប់​ឡាន​ក្រុង ៤២ គ្រឿង​ធ្វើ ជា​ត្រង់​សេ គេច​ពី​គ្រោះថ្នាក់​នុយក្លេអ៊ែរ

Words
80
Reading
1 min
9y
Listen to this post
~1 min

<figure>
</figure>
<figure>Content image - Phnom Penh Post
<figcaption>លោក Bruce Beach និង​ទីតាំង​ត្រង់សេ​របស់​លោក​។ ហ្វេសប៊ុក</figcaption></figure>
ក្រុងតូរ៉ុនតូ: ស្ថិត​ក្នុងភូមិ Horning' s Mills ដ៏​ស្ងប់ស្ងាត់​របស់​កាណាដា ចម្ងាយ​ប្រមាណ ១០០ គីឡូម៉ែត្រ​ពី​ក្រុង​តូរ៉ុនតូ គឺជា​ផ្ទៃដី​ជាង ៥ ម៉ឺន​ម៉ែត្រការ៉េ​របស់​លោកតា Bruce និង​យាយ Jean Beach។

នៅ​ផ្ទៃ​ខាងលើ ទីធ្លា​ផ្ទះ​មាន​ទិដ្ឋភាព​មិន​ខុសពី​ផ្ទះ​នៅ​តំបន់​ជនបទ​ដទៃ​ឡើយ តែ​ស្ថិត​នៅ​ក្នុង​ដី​ក្រោម​រុក្ខជាតិ​បៃតង​ទាំង​នោះ​គឺជា​លេណដ្ឋាន​គេច​ពី​ឥទ្ធិពល​អាវុធ​នុយក្លេអ៊ែរ​ដ៏ធំ​បំផុត​នៅ​អាមេរិក​ខាងជើង «The Ark Two»។

ជម្រក​ការពារ​នុយក្លេអ៊ែរ​របស់​លោក Bruce Beach មាន​បរិមាណ ៩៣០ ម៉ែត្រការ៉េ និង​ត្រូវ​បាន​សង់​ឡើង​ពី​រថយន្ដ​ក្រុង​ចំណាស់ ៤២ គ្រឿង​ញាត់​បេតុង និង​កប់​ក្រោម​ដី​ជម្រៅ ៤,២៦ ម៉ែត្រ។

The Ark Two ត្រូវបាន​ឌីហ្សាញ​ឡើង​ដើម្បី​ផ្ទុក​មនុស្ស ៥០០ នាក់​រយៈពេល​ជាច្រើន​ខែ និង​បំពាក់​ដោយ​បរិក្ខារ​សព្វ​បែប​យ៉ាង​សម្រាប់​តម្រូវការ​ចាំបាច់​ចាប់​ពី​ស្បៀង​អាហារ​ដ៏ច្រើន​សន្ធឹក​សន្ធាប់ អណ្ដូងទឹក ប្រព័ន្ធ​ទឹក ម៉ាស៊ីន​ភ្លើង រហូតដល់​កៅអី​ទន្ដពេទ្យ និង​កន្លែង​ថែទាំ​សុខភាព​ថែម​ទៀត​ផង។

លោកតា Bruce Beach វ័យ ៨៣ ឆ្នាំ បាន​ចាប់ផ្ដើម​គម្រោង​នេះ​ក្នុង​ឆ្នាំ ១៩៨០ អំឡុង​សង្គ្រាម​ត្រជាក់ ហើយ​ការ​កសាង​ត្រង់​សេ​នេះ​ត្រូវ​បាន​បញ្ចប់​ក្នុង​ឆ្នាំ ១៩៨២។

អតីត​វិស្វករ​អគ្គិសនី​រូបនេះ​បាន​និយាយ​ប្រាប់ the National Post ថា៖ «ខ្ញុំ​តែង​តែ​ធ្លាប់​និយាយ​ថា អវសាន​ពិភពលោក​នឹង​មក​ដល់​នៅ​រយៈពេល ២ ឆ្នាំ​ទៀត...»៕

Source www.postkhmer.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/6974

បុរស​អាមេរិក​កប់​ឡាន​ក្រុង ៤២ គ្រឿង​ធ្វើ ជា​ត្រង់​សេ គេច​ពី​គ្រោះថ្... | Ecency