This content got low rating by people.

តើ​គួរ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​អ្នក​ក្លាយ​ជា​ «មនុស្ស​គិត​ច្រើន​ទៀត»?

Words
52
Reading
1 min
9y
Listen to this post
~1 min


ការគិតគូមុននឹងធ្វើអ្វីៗ គឺវាពិតជាល្អ តែបើការគិតនោះវាហួសហេតុពេកក៏អាចនាំផលអាក្រក់មកលើអ្នកដែរ។ តើអ្នកកំពុងតែស្វែងរកផ្លូវមួយ ធ្វើឲ្យខ្លួន ឯងកុំគិតច្រើនដែរឬទេ?

១) និយាយថា«ឈប់» ពេលអ្នកស្មុគខ្លាំង៖ នៅពេលដែកអ្នកកំពុងតែគិតអ្វីមួយ អ្នកគូរចេះដាស់តឿនខ្លួន ឯងផងថា តើការគិតរបស់អ្នកនោះលើសកំណត់ឬយ៉ាងណា។

២) ត្រូវរៀនដោះស្រាយគំនិត ជាងការអង្គុយគិត៖ ការគិតច្រើនមិនបានផលឡើយ លុះត្រាតែអ្នកបញ្ចេញសកម្មភាព ទើបអាចដោះស្រាយបាន។

៣) ប្រើពេលខ្លីដើម្បីសម្រេចចិត្ត៖ ប្រសិនបើអ្នកមិនប្រើប្រាស់ពេលខ្លីមួយ ក្នុងការជ្រើសរើស ហើយចាប់ផ្ដើមបញ្ចេញសកម្មភាពទេ នោះ អ្នកនៅតែអូសបន្លាយការគិត នោះកាន់តែវែងឆ្ងាយ និងស្មុគស្មាញថែមទៀត។

៤) គួរចំណាយពេលឲ្យច្រើនចំពោះអ្វីនៅនឹងមុខ៖ អតីតកាលកន្លង ទៅបានហើយ ឯអនាគតកាលក៏មិនទាន់មកដល់ ចុះហេតុអ្វីអ្នកខ្វល់ច្រើនម្ល៉េះ? ហេតុអ្វីមិនគិតពីអ្វីដែលអ្នកកំពុងតែជួបវិញទៅ?

៥) ត្រូវនៅជិតអ្នកដែលមិនចេះគិតច្រើន៖ មនុស្សជុំវិញខ្លួន ក៏ជាកត្តាមួយជះឥទ្ធិពលដល់អ្នកដែរ។ ហេតុនេះហើយ យល់ល្អ អ្នកគួរចំណាយពេលនៅជាមួយអ្នកដែលមិនគិតខ្វាយខ្វល់ច្រើន ព្រោះថា ពួកគេជាមនុស្សគិតតែពីអ្វីៗដែលល្អប៉ុណ្ណោះ៕

Source www.bizkhmer.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/6184