This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ក្លឹបទាំង ៧ ដែលធ្លាប់ឈ្នះ ៧-០ នៅ UCL ដូច Liverpool

Words
112
Reading
1 min
9y
Listen to this post
~1 min

ខណៈក្លឹបហង្សក្រហម Liverpool បានយកឈ្នះ Maribor ក្នុងលទ្ធផល ៧-០ ក្នុងក្របខ័ណ្ឌ Champions League កាលពីយប់មិញ អត្ថបទនឹងរំលឹកពី ក្លឹបចំនួន ៧ ដែលធ្លាប់ឈ្នះ ៧-០ ក្នុងប្រវត្តិសាស្ត្រ UCL៖


១. Juvestus៖ ក្លឹបយក្សអ៊ីតាលីមួយនេះ បានយកឈ្នះ ៧-០ លើក្លឹប Olympiacos កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០០៣។
<figure>
</figure>
២. Arsenal៖ ក្លឹបកាំភ្លើងធំបានបំបាក់ក្លឹប SK Slavia Praha ៧-០ កាលពីថ្ងៃទី ២៣ តុលាឆ្នាំ២០០៧។
<figure>
<figcaption>៣.Marseille៖ ក្លឹបបារាំងបានយកជ័យជម្នះទៅលើក្លឹប MSK Zilina ក្នុងលទ្ធផល ៧-០ កាលពីថ្ងៃទី ៣ វិច្ឆិកាឆ្នាំ២០១០។</figcaption></figure>
<figure>
</figure>
៤.Valencia៖ ក្លឹបអេស្ប៉ាញ Valencia បានបំបាក់ក្លឹបបែលហ្សិក KRC Genk ក្នុងលទ្ធផលទក់សាច់ ៧-០ កាលពីថ្ងៃទី ២៣ វិច្ឆិកាឆ្នាំ២០១១។
<figure>
<figcaption>៥.Shakhtar Donetsk៖ ក្លឹបជើងខ្លាំងមកពីអ៊ុយក្រែនបានលត់ក្លឹប BATE រហូតដល់ ៧-០ កាលពីថ្ងៃទី ២១ តុលាឆ្នាំ២០១៤។</figcaption></figure>
<figure>
<figcaption>៦.Barcelona៖ ក្លឹបយក្សអេស្ប៉ាញបានយកឈ្នះក្លឹប Celtic ៧-០ កាលពីថ្ងៃទី ១៣ កញ្ញា ឆ្នាំ២០១៦។</figcaption></figure>
<figure>
</figure>
៧.Bayern Munich៖ ខុសពីបណ្ដាក្លឹបរៀបរាប់ខាងលើ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានឈ្នះ ៧-០ រហូតដល់ទៅពីរលើកក្នុងប្រវត្តិសាស្ត្រ Champions League ពោលគឺលើកទី ១ ឈ្នះក្លឹប Basel កាលពីថ្ងៃទី ១៣ មីនាឆ្នាំ២០១២ ខណៈលើកទី២ ឈ្នះក្លឹប Shakhtar Donetsk នៅថ្ងៃទី ១១ មីនាឆ្នាំ២០១៥៕
<figure>
</figure>

Source news.sabay.com.kh



Posted from my blog with SteemPress : http://khmernewsshare.com/archives/4658
ក្លឹបទាំង ៧ ដែលធ្លាប់ឈ្នះ ៧-០ នៅ UCL ដូច Liverpool | Ecency