This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

សុខៗ ករុណា ពេជ្រ ជះ​ទុន​បី​បួន​ម៉ឺនដុល្លារ​បើក​ហាង​នៅ​សៀមរាប

Words
108
Reading
1 min
9y
Listen to this post
~1 min

<figure>
</figure>
<figure>Content image - Phnom Penh Post
<figcaption>គម្រោង​ហាង​ផ្សារ​កុងតឺន័រ ករុណា ពេជ្រ នៅ​សៀមរាប​។ ហ្វេសប៊ុក​</figcaption></figure>
ភ្នំពេញៈ ក្រោយ​ពី​បាន​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​និស្សិត​ស្រី​កំពុង​តែ​សិក្សា​ជិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​បាន​ដាក់​គោលដៅ​ដឹក​ដៃគូ​ដណ្តឹង​ចូល​ផ្ទឹម​ក្នុង​រោង​ជ័យ​រួច​ហើយ​នៅ​ក្នុង​ឆ្នាំ​ក្រោយ​នោះ តារា​ចម្រៀង​ប្រុស​រូប​សង្ហា ជា​អ្នក​ចាត់ការ​ទូទៅ​ថ្មី​របស់​ផលិតកម្ម​ថោន លោក ករុណា ពេជ្រ ក៏បាន​ពង្រីក​មុខរបរ​នៅ​ក្រៅ​សិល្បៈ​ជា​ហូរហែ ខណៈ​ថ្មីៗ​នេះ​លោក​ក៏​ត្រៀម​ដាក់​ទុន​ប្រមាណ បី​បួន ម៉ឺន ដុល្លារ បើក​ហាង​លក់​ស៊ុប និង​ម៉ាត​លក់​ភេសជ្ជៈ ២៤ ម៉ោង នៅ​ផ្សារ​កុងតឺន័រ​ថ្មី ស្ថិត​នៅ​ក្នុង​ទឹកដី​នៃ​ខេត្ត​សៀមរាប។

នេះ​បើតាម​សារ និង​រូបភាព​នៃ​គម្រោង​បើកហាង​ថ្មី​ដែល បង្ហោះ​តាម​ហ្វេសប៊ុក​លោក​ថា៖ «ខ្ញុំបាទ​ត្រៀម​បើក Mart នៅ​សៀមរាប ដូច្នេះ​ខ្ញុំ​បាទ​ត្រូវការ​ពិភាក្សា និង​ជ្រើសរើស ផលិតផល​ដាក់​ក្នុង Mart ដែល​បើក​នៅ​ដើម​ខែ ១១ នេះ​ហើយ! ហើយ​ត្រូវការ​បុគ្គលិក ៤ នាក់ ដែល​មាន​បទពិសោធ​ចេះ​គិត​លុយ។ អាច​ទាក់ទង​មក Inbox របស់​ខ្ញុំ​ផ្ទាល់» និង​សារ​ប្រាប់​ពី​ទីតាំង​ហាង​នោះ​ថា៖ «Container Drink Mart ទីតាំង​នៅ​ក្នុង​ផ្សារ​នៃ​ខេត្ត​សៀមរាប កុងតឺន័រ ជួរ​ជាមួយ​នឹង​ហាង​ស្រីខួច លក់​ស៊ុប នៅ​ជាប់​សណ្ឋាគារ Sofitel បណ្តោយ​ផ្លូវ​ហ្សាដឺហ្គោល ទិញ​នៅ​ហ្នឹង ផឹក​នៅ​ហ្នឹង ស្តាប់​ភ្លេង​នៅ​ហ្នឹង!»។

លោក ករុណា ពេជ្រ ដែល​បាន​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​និស្សិត​ស្រី ខណៈ​ពី​ប្រភព​អ្នក​ស្និទ្ធ​ខាង​ស្រី​បាន​ទម្លាយ​ថាជា​គ្រួសារ​មាន​ឋានៈ​មុខមាត់​ក្នុង​សង្គម និង​ទ្រព្យធន​ដ៏ស្តុកស្តម្ភ ហើយ​ទំនាក់​ទំនង​ស្នេហា​រវាង​លោក និង​នារី​ជា​គូដណ្តឹង​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ស្រីកា នោះ គឺ​ចាស់ទុំ​ទាំង​សងខាង​បាន​ជួបគ្នា​នៅ​ក្នុង​ពិធី​ចូល​សួរនាំ នាពេល​កន្លង​មក និង​ធ្លាប់​បង្ហើប​ថា នឹងត្រូវ​ចូល​រោងការ​នៅ​ក្នុង​ឆ្នាំ ២០១៨ ខាងមុខ ក៏​បន្ថែម​ឲ្យ​ដឹង​ដែរ​ថា៖ «បាទ​ជាការ​ពិត​មែន គឺ​ខ្ញុំ​កំពុង​តែ​ត្រៀម​បើក​ហាង​នៅឯ​ខេត្ត​សៀមរាប​មែន! ដោយ​បាន​ចំណាយ​ដើម​ទុន​ប្រមាណ​ជា បីបួន ម៉ឺនដុល្លារ ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា នៅ​ខេត្ត​សៀមរាប គឺជា​តំបន់​ទាក់ទាញ​ទេសចរ​ដ៏សំខាន់​មួយនា​ពេល​បច្ចុប្បន្ន ក៏​សាកល្បង​ដាក់​ទុន​រកស៊ី​របរ​មួយ​នេះ​ទៀត»។

ក្រៅ​ពីនេះ គេ​បាន​ដឹង​ដែរ​ថា​តារា​ទ្រព្យ​ស្ដុក​មាន​ផ្ទះ​វីឡា​តម្លៃ ៤១ ម៉ឺនដុល្លារ និង​ជិះ​រថយន្ត​ទំនើប​កប់​ស៊េរី និង​ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​តារា​ចម្រៀង​ប្រុស​ដែល​តែង​តែ​ចេញ​មុខមាត់​ដោយ​បើក​ចំហ​នៅ​ក្នុងការ​ឃោសនា​បក្ស​កាន់​អំណាច​យ៉ាង​គគ្រឹក​គគ្រេង​ពី​ឆ្នាំ ២០១៣ មក​ក៏ព្រោះ​តែ លោក​មាន​តួនាទី​ជា​ជំនួយការ​ដ៏ជំនិត​របស់​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី​នោះ ក៏មាន​មុខរបរ​បើក​ទទួល​រៀបចំ​តុប​តែង​នូវ​ផ្កា​ស្រស់ៗ​សម្រាប់​ក្នុង​ពិធី​មង្គលការ ពិធី​ជប់លៀង និង​ពិធីបុណ្យ​នានា​ផងដែរ​នៅ​ក្រុង​ភ្នំពេញ​ក្រៅ​ពី​ការងារ​សិល្បៈ​អតីត​ជា​តារា​ចម្រៀង និងបច្ចុប្បន្ន ជា​អ្នកចាត់ការ​ទូទៅ​នៅ​ក្នុង​ផលិតកម្ម​ថោន៕

Source www.postkhmer.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/5192
សុខៗ ករុណា ពេជ្រ ជះ​ទុន​បី​បួន​ម៉ឺនដុល្លារ​បើក​ហាង​នៅ​សៀមរាប | Ecency