This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

រំភើបជំនួស ពេលនេះ គង់ ចាន់ស្រីមុំ មានកូននឹងគេហើយ!

Words
47
Reading
1 min
9y
Listen to this post
~1 min


ភ្នំពេញ៖ គូស្វាមីភរិយាវ័យក្មេង ដែលតែងតែធ្វើឲ្យគ្រប់គ្នាលើសជាតិស្ករជានិច្ចនោះ គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ក្រៅពីមុខជំនួញបានរីកដុះដាលជាច្រើនសាខា ហើយពេលនេះ ពួកគេក៏កំពុងតែទទួលបានដំណឹងថ្មីមួយដ៏គួរភ្ញាក់ផ្អើលផងដែរ។

តាមរយៈគណនីហ្វេសប៊ុករបស់តារាស្រី គង់ ចាន់ស្រីមុំ បានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលក្នុងនោះបញ្ជាក់ប្រាប់ថា រូបនាងកំពុងមានទម្ងន់កូនក្នុងផ្ទៃ ដោយមានការបញ្ជាក់យ៉ាងត្រឹមត្រូវពីខាងមន្ទីរពេទ្យ។

តួយ៉ាង នេះចាត់ទុកថាជារឿង ដែលគួរឲ្យត្រេកអរយ៉ាងខ្លាំងសម្រាប់ពួកគេ និងជារឿងដែលមហាជន ក៏ដូចជាហ្វេនៗដែលស្រលាញ់អ្នកទាំងពីរ ទន្ទឹងរង់ចាំនិងមានក្តីរំភើបជំនួសពួកគេដូចគ្នា៕
<figure>
<figcaption>គង់ ចាន់ស្រីមុំ និងលោក គឹម សីហា</figcaption></figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
<figcaption>លិខិតបញ្ជាក់ពីមន្ទីរពេទ្យ</figcaption></figure>
<figure>
<figcaption>លិខិតបញ្ជាក់ពីមន្ទីរពេទ្យ</figcaption></figure>
<figure>
<figcaption>គង់ ចាន់ស្រីមុំ និងលោក គឹម សីហា</figcaption></figure>
Source www.khmerload.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/7386