(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការអញ្ជើញពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា (ភូមា) នឹងធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នៅយប់នេះហើយ ដើម្បីត្រៀមប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា នាថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។
មន្ដ្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា តាមគម្រោងមីយ៉ាន់ម៉ា នឹងហោះមកដល់កម្ពុជា នៅម៉ោង ៨៖៤៥នាទីយប់ថ្ងៃអង្គារនេះ បន្ទាប់មកពួកគេធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ១ថ្ងៃ មុនជួបក្រុមរហស្សនាមគោព្រៃកម្ពុជា នៅលើទីលានពហុកីឡដ្ឋានជាតិ។
លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្គោលក្រុមគោព្រៃកម្ពុជា បានចាត់ទុកជំនួបកម្ដៅសាច់ដុំនេះ ជាការវាស់ស្ទង់កម្រិតសមត្ថភាពកូនក្រុមដ៏សំខាន់ ដើម្បីឆ្ពោះទៅប្រកួតផ្លូវការទល់នឹងក្រុមជម្រើសជាតិហ្សកដានី ជើងទី២ នៃវគ្គជម្រុះពានរង្វាន់អាស៊ី AFC Asian Cup 2019 នាថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខ ព្រោះមីយ៉ាន់ម៉ា ក៏ជាក្រុមខ្លាំងមួយក្នុងតំបន់ផងដែរ៕
<figure>
<figcaption>ក្រុមជម្រើសជាតិកម្ពុជា</figcaption></figure>
<figure>
<figcaption>ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា</figcaption></figure>
<figure>
<figcaption>មិត្តភាព៖ មីយ៉ាន់ម៉ា ហោះមកជួបក្រុមគោព្រៃកម្ពុជាយប់នេះ</figcaption></figure>
Source www.khmertalking.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/6125