ចូលខែថ្មីភ្លាម អ្នកមេម៉ាយចាយរាង សុខ សោម៉ាវត្តី ប្ដូរស៊េរីឡានទំនើបភ្លែតតែម្ដង!
(ភ្នំពេញ)៖ ពិតជាគួរឲ្យចាប់អារម្មណ៍ ដោយមួយរយៈមកនេះ ប្រជាប្រិយភាពរបស់ អ្នកមេម៉ាយកូនមួយ សុខ សោម៉ាវត្តី ហាក់ដូចមានទីផ្សារស្ទុះ ដោយក្នុងនោះ នាងមិនត្រឹមតែ ធ្វើជាពិធីការិនីនោះទេ ថែមទាំងមានសម្ដែងខ្សែភាពយន្ដ ឲ្យផលិតកម្មនានា និងថតសំអាងការទៀតផង។ យ៉ាងណាមិញ បន្ទាប់ពីមានទីផ្សារមមាញឹកហើយ អ្នកមេម៉ាយកូន១ សុខ សោម៉ាវត្តី មិនបង្អង់យូរ ស្រាប់តែដូរឡានស៊េរីទំនើបមួយគ្រឿង យ៉ាងថ្មីសន្លាង នៅដើមខែវិច្ឆិកានេះ។
ជាក់ស្ដែង បើយោងតាម គណនីហ្វេសប៊ុករបស់នាងផ្ទាល់ បានបង្ហោះរូបឡានស៊េរីទំនើបមួយគ្រឿង ដោយភ្ជាប់ជាមួយនឹងពាក្យដែលសរសេរជាភាសា អង់គ្លេសថា «New member of 1st November please bring me and my family have a lucky » ដែលមានន័យជាភាសាខ្មែរថា «សមាជិកថ្មីនៅដើមខែ វិច្ឆិកានេះ សូមឲ្យខ្ញុំ និងក្រុមគ្រួសារ មានសំណាងល្អ»។
គួរបញ្ជាក់ថា ជាមួយនឹងការទម្លាយ នូវរថយន្ដយ៉ាងថ្មីសន្លាងនេះ មានមិត្តអ្នកលេងហ្វេសប៊ុក និងអ្នករួមអាជីពជាច្រើន បានចូលរួមសម្ដែងរីករាយ និងអបអរសាទរជាមួយនាង ព្រមទាំងពាក្យពេចន៍ ជូនពរមួយចំនួនទៀតផងដែរ៕
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
<figure>
</figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/6074