Man City ក្លឹបអ្នកមាននិងកំពុងឈរកំពូលតារាង EPL នឹងត្រូវបើកកីឡដ្ឋាន Etihad ស្វាគមន៍ក្លឹបនាំមុខនៅ Serie A គឺ Napoli នៅពេលវេលាម៉ោង១:៤៥នាទីយប់នេះ ពាន Champions League ។
<figure>
</figure>
ក្រុមទាំងពីរស្ថិតនៅពូលF ជាមួយ២ក្រុមផ្សេងទៀតមានរួមមមាន Shakhtar Donetsk និង Feyenoord។ ឆ្លងកាត់ពីរប្រកួតកន្លងទៅ Man City កំពុងឈរកំពូលតារាង លេង២ប្រកួតឈ្នះទាំង២ ខណៈ Napoli នៅលេខ៣ ពីរប្រកួតកន្លងទៅទើបឈ្នះបានតែម្ដងប៉ុណ្ណោះ។
<figure>
</figure>
កំណត់ត្រាល្អក្រុមទាំងពីរ៖
<figure>
</figure>
លីគក្នុងស្រុកក្រុមទាំងពីរមិនដែលចាញ់ដូចគ្នា បន្ទាប់ពីឆ្លងកាត់៨ប្រកួត។ Man City (ឈ្នះ ៧ ស្មើ១) ឯ Napoli (ឈ្នះទាំង៨)។ បើកគិតពី៥ប្រកួតចុងក្រោយគ្រប់ក្របខ័ណ្ឌជើងខ្លាំងទាំងពីរនេះក៏មិនដែលស្គាល់បរាជ័យដែរ។
ជើងកីឡាករក្រុមទាំងពីរ
ម្ចាស់ផ្ទះ៖ Ederson; Walker, Stones, Otamendi, Delph; De Bruyne, Fernandinho, Silva; Sterling, Jesus, Sané.
ភ្ញៀវ៖ Reina; Hysaj, Albiol, Koulibaly, Ghoulam; Allan, Diawara, Hamšík; Callejon, Mertens, Insigne.
កុំភ្លេចម៉ោង៤ល្ងាចនេះ Sabay News Sport នឹងធ្វើការ Live ពិភាក្សាការប្រកួតរវាង Real Madrid vs Spurs
Posted from my blog with SteemPress : http://khmernewsshare.com/archives/4469