ឈឺគេងក្នុងពេទ្យដល់ទៅ៦ថ្ងៃ ជា វិបុល និង គង់ សុជាតិ បារម្ភពីកូនស្រីសំណព្វ មិនស្ទើរនោះទេ!
ភ្នំពេញ៖ក្រោយពីសម្រេចចិត្តចាប់ដៃគ្នាដើរលើវិថីគូរ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ក៏បានបន្សល់ចំណងដៃកូនស្រីដ៏គួរឲ្យស្រលាញ់ ម្នាក់ផងដែរ។ សុភមង្គល នៃគ្រួសារតារាមួយគូនេះ ក៏កាន់តែពេញលេញបន្ទាប់ពី ដូរី ដែលជាកូនស្រីបានចាប់កំណើត។
ជាក់ស្ដែងកាលពីម្សិលមិញនេះ ស្រាប់តែលោកប៉ាសង្ហា ជា វិបុល បានបង្ហោះរូបភាព កូនស្រី ជាទីស្រលាញ់ លើបណ្ដាញសង្គម ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមួយ អមនឹងសារថា៖ «ដូរីបានធូរស្រាលច្រើនហើយ ថ្ងៃនេះចូលដល់ ៦ថ្ងៃហើយដែលដូរីឈឺ ឆាប់ជាណាកូនប៉ា»។
ទង្វើនេះបានបង្ហាញឲ្យគ្រប់គ្នាបានដឹងថា ជា វិបុល និងគង់សុជាតិ បារម្ភពីកូនស្រីសំណព្វ ចិត្តមួយនេះ មិនស្ទើរនោះទេ ព្រោះនាងតូចនេះត្រូវសម្រាកតាមដានជំងឺ ក្រោយពីលទ្ធពិនិត្យឃើញថា ដូរី កើតជំងឺគ្រុនឈាមកម្រិតស្រាល។
ក្នុងនោះដែរ ក៏មានការ Comment ជូនពរពីប្រិយមិត្តអ្នកគាំទ្រ ឲ្យនាងតូច ដូរី ឆាប់ជាសះស្បើយផងទៀត៕
<figure>
<figcaption>កូនស្រីលោក ជា វិបុល និងគង់សុជាតិ កំពុងសម្រាកព្យាបាលជំងឺ</figcaption></figure>

<figcaption>សារដែលលោក ជា វិបុល បានបង្ហោះក្នុងបណ្ដាញសង្គម</figcaption></figure>
<figure>
</figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/4963