សត្វ ៥ប្រភេទរស់បានយូរបំផុត មានខ្លះអាចរស់បាន៥ជំនាន់នៃជីវិតមនុស្ស
សត្វក៏មិនខុសពីមនុស្សដែរ គឺមានថ្ងៃកំណត់ដែលត្រូវបាត់បង់ទៅវិញ តាមបែបធម្មជាតិ គ្រាន់តែសត្វខ្លះអាចរស់បានត្រឹមពេលខ្លី ឯខ្លះទៀតអាចរស់បានដល់ជាង ៥០០ឆ្នាំឯណោះ។ ខាងក្រោមនេះ ជាសត្វ ៥ប្រភេទ ដែលអាចមានជីវិតវែងបំផុត៖
<figure>
</figure>
១. លៀសសមុទ្រ
<figure>
</figure>
<figure>
</figure>
<figure>
</figure>
លៀសសមុទ្រមួយប្រភេទដែលមានឈ្មោះថា Arctica Islandica មានដើមកំណើតនៅមហាសមុទ្រអាត្លង់ទិចខាងជើង អាចមានជីវិតពី ៤០៥-៤១០ឆ្នាំ ប៉ុន្តែមានរបាយការណ៍ស្រាវជ្រាវមួយចំនួន បានអះអាងថាវាអាចរស់នៅដល់អាយុច្រើនបំផុត ៥០៧ឆ្នាំឯណោះ។
២. បាឡែន
<figure>
</figure>
បាឡែនដែលជាប្រភេទសត្វដ៏ធំក្នុងសមុទ្រ ត្រូវបានអ្នកស្រាវជ្រាវអះអាងថា អាចមានអាយុប្រហែល ២០០ឆ្នាំ។ ទោះបីការអះអាងនេះមិនត្រូវបានទទួលយកស្របគ្នា ប៉ុន្តែតាមការអង្កេតទៅលើបាឡែនមួយចំនួនដែលត្រូវបានសម្លាប់កាលពីពេលថ្មីៗនេះ មានជាប់ស្នផលិតតាំងពីឆ្នាំ១៨៩០។ បូករួមជាមួយការវិភាគផ្សេងទៀត អ្នកវិទ្យាសាស្រ្តអះអាងថា បាឡែនអាចមានអាយុច្រើនបំផុតពី ១៧៧-២៤៥ឆ្នាំ។
៣. អន្ទង់
<figure>
</figure>
តាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ អន្ទង់ដែលស្ថិតក្នុងអំបូរមច្ឆា អាចរស់បានដល់អាយុលើសពី ១៥០ឆ្នាំ ប្រសិនបើគ្មានការយាយីណាមួយពីសត្រូវ និងការបំពុលបរិស្ថានដែលវារស់នៅ។
៤. បង្កួយ Tuatara
<figure>
</figure>
បង្កួយមានច្រើនប្រភេទណាស់ ហើយបង្កួយ Tuatara ភាគច្រើនមានតែនៅប្រទេសនូវែលហ្សេឡង់ ដែលជាប្រភេទសត្វកម្រមួយ។ សត្វមួយប្រភេទនេះ អាចរស់បានពីលើសពី១០០ឆ្នាំ រហូតពេលខ្លះអាចលើស ២០០ឆ្នាំក៏មាន។
៥. អណ្ដើកយក្សនៃកោះ Galapagos
<figure>
</figure>
<figure>
</figure>
<figure>
</figure>
កោះ Galapagos ជាផ្នែកមួយនៃប្រទេសអេក្វាឌ័រ ហើយល្បីឈ្មោះយ៉ាងខ្លាំងជាកន្លែងអភិរក្សអណ្ដើកយក្ស។ អណ្ដើកនៅលើកោះនេះ អាចរស់បានរហូតដល់ ១៩០ឆ្នាំ៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/7175