លោក Trevor Chapman កាលពី ១៣ឆ្នាំមុន ធ្លាប់ជា សិស្សដាច់យ៉ៃ តែពេល នេះលោកបានក្លាយជា សហគ្រិន រកស៊ីអនឡាញ ជោគជ័យមួយរូប ដែលចំណាយដើមទុនត្រឹមតែ ២០០ដុល្លារ ហើយអាចរកចំណូល បាន ១លានដុល្លារ ត្រឹមតែរយៈពេល ៣ខែប៉ុណ្ណោះ។
លោក Trevor Chapman បានចំណាយត្រឹមតែ ២០០ដុល្លារ ក្នុងការ បើកហាងអនឡាញរបស់លោកដែលមានឈ្មោះថា” LDSman.com ហើយផលិតផលដែលលោក ដាក់លក់លើផ្សារអនឡាញគឺមានប្រភពមកពី ប្រទេសចិន ដូចជា ខោសម្រាប់អ្នកប្រណាំងម៉ូតូ ថ្នាំដុសធ្មេញផលិតពីធ្យូងថ្ម ឧករណ៍ Fidget spinner កៅអីខ្យល់ និងផលិតផលជាច្រើនទៀត។
<figure>
</figure>
ដំបូងឡើយ លោកធ្វើអាជីវកម្មខាងប្រព័ន្ធពន្លឺព្រះអាទិត្យ តែគ្មានការរីចំរើនទាល់តែសោះ។ ដូច្នេះ
លោកក៏ គិតដល់ផ្លូវរកលុយ ដែលជាប្រាក់ចំណូលអកម្ម តាមរយៈ ការធ្វើអាជីវកម្មអនឡាញ ព្រោះវាជាអាជីវកម្មធំងាយរកចំណូលបានច្រើន។
បន្ទាប់មក លោកក៏លាឈប់ពីការងារ ខាងប្រព័ន្ធពន្លឺព្រះអាទិត្យ ហើយក៏ងាកមកចាប់អាជីវកម្មអនឡាញ ដោយលោកចំណាយ ២.៩៩ដុល្លារក្នុងការទិញ Domain ក្នុងមួយឆ្នាំ បើកគណនី Shopify តមរយៈ trial តម្លៃ ១៤ដុល្លារ តែអ្វីដែលលោកចំណាយច្រើនបំផុតគឺ ការផ្សព្វផ្សាយលើ Facebook ដើម្បីធ្វើឲ្យហាងអនឡាញរបស់លោកមានគេស្គាល់ច្រើនលើអនឡាញ ដោយលោកត្រូវចំណាយ ១០០ ដុល្លារ ក្នុងការផ្សព្វផ្សាយ លើ Facebook។
ផលិតផលផល ដែលលោកបានដាក់លក់លើហាងអនឡាញគឺ លោកទិញពី ក្រុមហ៊ុន Alibaba និង Aliexpress ដោយទិញក្នុងតម្លៃ ប្រមាណជា ៤.៩៩ដុល្លារ ហើយអាចដាក់លក់លើហាងអនឡាញរបស់លោក ក្នុងតម្លៃ ៥៩.៩៩ដុល្លារ។
លោកបាន ប្រើវិធីសាស្រ្ត Dropshipping Business” ដែលជាវិធីសាស្រ្តលក់រាយមួយ ដោយលោកអ្នកមិនចាំបាច់ស្ដុកទុកទំនិញដោយខ្លួនឯងផ្ទាល់នោះទេ។ តាមរយៈវិធីនេះ លោកអ្នក ត្រូវចាប់ដៃសហការជាមួយ អ្នកផ្គត់ផ្គង់លក់ដុំ ដែលជាអ្នកស្ដុកទុកផលិតផលរបស់អ្នក។ ពេលមានអ្នកបញ្ជារទិញផលិតផល លោកអ្នកគ្រាន់តែផ្ទេរទិន្នន័យទៅឲ្យអ្នកផ្គត់ផ្គង់ ហើយអ្នកផ្គត់ផ្គង់ក៏ដឹកជញ្ជូនផលិតផលទាំងនោះទៅអតិថិជនផ្ទាល់។
បន្ទាប់ពី ពីហាងអនឡាញរបស់លោកដំណើរការជាផ្លូវការតែត្រឹមតែ២សប្ដាហ៍ លោកអាចរកចំណូលបាន ចំនួន ១ម៉ឺនដុល្លារ។ រយៈពេល ៩២ ថ្ងៃបន្ទាប់ពីលោកបាន បើកដំណើរការហាងអនឡាញ លោកអាចរកចំណូល បាន ១លានដុល្លារ ពីអាជីវកម្មលក់ផលិតអនឡាញ ហើយពីទោះជាមានក្រុមហ៊ុនធំៗ សុំទិញ តម្លៃ ជាង ៣លានដុល្លារ ដើម្បីឲ្យអាជីវកម្មរបស់លោក ស្ថិតក្នុងដំបូងរបស់គេ ក៏លោកមិនព្រមលក់ដែរ ព្រោះលោកចង់បន្តអាជីវកម្មស្ថិតក្នុងឯករាជភាព៕
Source www.business-cambodia.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/4976