This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ដើម្បី​ជាតិ! ក្រុម​ជម្រើស​ជាតិ ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ចំ​ថ្ងៃ​បុណ្យ​អុំ​ទូក

Words
85
Reading
1 min
9y
Listen to this post
~1 min


(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូង នៅថ្ងៃទី០២ ខែវិច្ឆិកា ពោលគឺចំថ្ងៃទី១ នៃរាជពិធីបុណ្យអុំទូក ដើម្បីត្រៀមបើកទ្វាពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិមីយ៉ាន់ម៉ា និងហ្សកដានី នៅថ្ងៃទី០៩ និងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ ។ នេះបើតាមការឲ្យដឹងពីលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ។

នេះគឺជាការសោកស្ដាយមួយ សម្រាប់សមាជិកក្រុមជម្រើសជាតិទាំងអស់ មិនថាតែកីឡាករ ដែលត្រូវលះបង់ពេលវេលាឈប់សម្រាក និងជុំជួបគ្រួសារក្នុងឱកាសបុណ្យអុំទូក មកជួបជុំហ្វឹកហាត់នៅលើទីលាន ដើម្បីប្រទេសជាតិខ្លួន ស្របពេលក្រុមរហស្សនាមគោព្រៃកម្ពុជា មានភារកិច្ចធំៗ ចំនួន ២ ក្នុងខែវិច្ឆិកានេះ ពោលគឺត្រូវប្រកួតមិត្តភាពជាមួយមីយ៉ាន់ម៉ានៅថ្ងៃទី០៩ បន្ទាប់មកទើបជួយប្រកួតផ្លូវការក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC ជាមួយក្រុមភ្ញៀវហ្សកដានី នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

លោក ប្រាក់ សុវណ្ណារ៉ា បានឲ្យដឹងថា ដើមឡើយលោកចង់ប្រមូលផ្ដុំហ្វឹកហាត់ចាប់ពីដើមខែវិច្ឆិកា គឺថ្ងៃទី០១ ប៉ុន្ដែដោយសារកីឡាករមួយចំនួន ដែលស្ថិតក្នុងភ្នំពេញក្រោន និងក្រុមណាហ្គាវើល ខណៈក្រុមទាំងពីរ ត្រូវជួបគ្នាក្នុងពានរង្វាន់ Hun Sen Cup វគ្គ ៨ក្រុមចុងក្រោយជើងទី១ នៅថ្ងៃទី០១ ដែលនោះ លោកក៏សម្រេចលើកមកជួបជុំគ្នាហ្វឹកហាត់នៅថ្ងៃបន្ទាប់វិញ ។ ចំពោះសមាសភាពកីឡាករត្រៀមប្រមូលផ្ដុំ គឺមាន ២៥នាក់ ហើយក្នុងនោះក៏នឹងមានវត្តមានកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ផងដែរ៕
<figure>Image may contain: 6 people, people playing sports and outdoor
</figure>
<figure>Image may contain: 1 person, outdoor
<figcaption>គ្រូបង្វឹកបណ្តោះអាសន្ន លោក ប្រាក់ សុវណ្ណារ៉ា</figcaption></figure>
<figure>Image may contain: 3 people, people playing sports and outdoor
</figure>
<figure>Image may contain: 8 people, people playing sports and outdoor
</figure>

Source www.khmertalking.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/5786
ដើម្បី​ជាតិ! ក្រុម​ជម្រើស​ជាតិ ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ចំ​ថ្ងៃ​បុណ្... | Ecency