This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ខ្ញុង និង កៃដ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ដូចគូស្នេហ៍កម្លោះក្រមុំ!

Words
84
Reading
1 min
9y
Listen to this post
~1 min

តារាកំប្លែងល្បីល្បាញអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានធ្វើដំណើរទៅកាន់ប្រទេសថៃចំនួនបីថ្ងៃ ដើម្បីទៅបំពេញការងារ ក៏ដូចជាធ្វើដំណើរកម្សាន្តនៅទីនោះផងដែរ ប្រកបដោយភាពសប្បាយរីករាយ។

ទន្ទឹមនឹងនេះដែរ យើងឃើញនៅលើហ្វេសប៊ុករបស់តារាកំប្លែង ខ្ញុង ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងក្រុមការងារផងដែរ។

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺអ្នកនាង ខ្ញុង ក៏បានបង្ហាញនូវភាពផ្អែមល្ហែមជាមួយលោក កៃដ ជាស្វាមីប្រៀបដូចជាគូស្នេហ៍កម្លោះក្រមុំដែលទើបតែរៀបការថ្មោងថ្មីដូច្នេះដែរ ឃើញហើយពិតជារំភើបចិត្តជំនួស។

ដោយនៅលើហ្វេសប៊ុកអ្នកនាង ខ្ញុង បានបង្ហោះរូបកាន់ដៃគ្នាជាមួយលោក កៃដ ព្រមទាំងរៀបរាប់ពាក្យក្នុងចិត្ត ពោរពេញទៅដោយភាពផ្អែមល្ហែម និងកក់ក្តៅដូច្នេះថា៖

«ទោះទៅដល់ទីណាក៏ដោយ ត្រូវដឹកដៃអូនបែបនេះរហូតឮនៅ»។

ស្របគ្នានេះក៏មានអ្នកគាំទ្រជាច្រើននាក់បានចូលមកបញ្ចេញមតិយោបល់ នៅខាងក្រោមរូបភាពមួយសន្លឹកនេះ ជូនពរឱ្យអ្នកនាង ខ្ញុង និងលោក កៃដ មានសុភមង្គលជាមួួយគ្នារហូតដល់ចាស់កោងខ្នងផងដែរ៕

ទស្សនារូបភាពខាងក្រោម៖
<figure>
<figcaption>រូបភាពតារាកំប្លែង ខ្ញុង និងលោក កៃដ</figcaption></figure>

<figcaption>រូបភាពតារាកំប្លែង ខ្ញុង និងលោក កៃដ នៅប្រទេសថៃ</figcaption></figure>

<figcaption>រូបភាពកាន់ដៃគ្នា ដែលនាង ខ្ញុង បានបង្ហោះនៅលើហ្វេសប៊ុកខ្លួន</figcaption></figure>

Source www.khmerload.com

Posted from my blog with SteemPress : http://khmernewsshare.com/archives/7246
ខ្ញុង និង កៃដ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ដូចគូស្នេហ៍កម្លោះក្រមុំ! | Ecency