រថយន្តមួយទឹកគ្របដណ្តប់ជិត ៩០ ភាគរយនៃទីផ្សារប្រើប្រាស់រថយន្តនៅកម្ពុជា។
បើតាម លោក ហេង ថាត់ ជាអ្នកលក់រថយន្តមួយទឹកបានប្រាប់ Sabay ថា ពេលទិញរថយន្តមួយទឹកភ្លាម ត្រូវអនុវត្តប៉ុន្មានចំណុចសំខាន់នេះ។
<figure>
</figure>
- លាងសម្អាត
ពេលទិញភ្លាម គួរយកទៅកន្លែងលាងសម្អាតឲ្យដុសសម្អាតទាំងខាងក្នុងនិងខាងក្រៅរថយន្ត និងកម្ចាស់ក្លិនអាក្រក់ផ្សេងៗ ដើម្បីនាំភាពស្រស់ថ្លាក៏ដូចជានាំសិរីសួស្តីលើរថយន្តរបស់អ្នក។
- ប្ដូរប្រេង
ត្រូវប្ដូរប្រេងម៉ាស៊ីនចោលភ្លាម ក៏ដូចជាប្រេងប្រអប់លេខ ប្រេងចង្កូត ប្រេងមីញុង ប្រេងហ្វាំ្រងជាដើម។ ព្រោះមុនពេលម្ចាស់រថយន្តលក់ មិនបានផ្លាស់ប្តូរបានត្រឹមត្រូវ អាចនាំរថយន្តមានបញ្ហា។
- ផ្លាស់ប្ដូរសម្បកកង់
សម្បកកង់ បើត្រូវប្តូរក៏គួរតែប្តូរដែរ។ ពិនិត្យមើលឲ្យបានលម្អិតថាសម្បកកង់មានការប្រេះ ឬសឹក? ហើយបើសម្បកហើមអាចធ្វើឲ្យរថយន្តញ័រ ពេលបើកបរក្នុងល្បឿនលឿន។ បើជួបសភាពដូចការរៀបរាប់ខាងលើ ប្រញាប់ប្ដូរយកសម្បកកង់ថ្មី។
- ឆែកប្រព័ន្ធហ្រ្វាំង
ហ្រ្វាំងសំខាន់ណាស់ ទាក់ទងសុវត្ថិភាពក្នុងការបើកបរ។ ពិនិត្យមើលប្រព័ន្ធហ្រ្វាំង បើចាំបាច់ត្រូវប្តូរថ្មីកុំឲ្យមានបញ្ហាទាន់ពេលធ្វើដំណើរ។
- ជួសជុលចំណុចខូចខាត
ពេលទិញទោះបីអ្នកបានពិនិត្យមើលគ្រប់ជ្រុងជ្រោយក៏ដោយ ប៉ុន្តែពេលខ្លះក៏អាចមើលរំលងចំណុចណាមួយក៏ថាបាន។ វិធីល្អត្រូវយករថយន្តទៅយានដ្ឋាន ដើម្បីពិនិត្យមើលសភាពរថយន្ត ហើយឲ្យជាងបញ្ជាក់ពីផ្នែកណាខ្លះដែលត្រូវប្ដូរចេញ ។
<figure>
</figure>
ជាចុងក្រោយលោកបញ្ជាក់ប្រាប់ថា ការទិញរថយន្តមួយទឹកមិនល្អ១០០% ក៏មិនមែនជារឿងប្លែកដែរ។ តែរឿងសំខាន់បំផុតគឺការថែទាំឲ្យបានល្អដើម្បីឲ្យប្រើប្រាស់បានយូរ៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/4498