This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

សណ្ឋាគារ​ចម្លែក សង់​ក្នុង​ជ្រលង​ថ្ម​ជម្រៅ​ជាង ៨០​ម៉ែត្រ​របស់​ចិន ចំណាយពេល​ជាង ៨​ឆ្នាំ​

Words
52
Reading
1 min
9y
Listen to this post
~1 min


បន្ទាប់ពី​បាន​ឆ្លងកាត់​ការសាងសង់​អស់​រយៈពេល​ជាង ៨​ឆ្នាំ សណ្ឋាគារ The Shimao Wonderland InterContinental Quarry Hotel បានបង្ហាញ​រូបរាង​បឋម​នៃ​សំណង់​អគារ រួមទាំង​បន្ទប់​ខ្លះៗ​ហើយ​។ សណ្ឋាគារ​ដែល​ត្រូវបាន​សាងសង់​ក្នុង​ជ្រលង​ថ្ម ជម្រៅ​ជាង ៨០​ម៉ែត្រ​នេះ មាន​ទីតាំង​ក្នុងស្រុក Songjiang ទីក្រុង Shanghai ប្រទេស​ចិន​។
<figure>alt
</figure>
​អគារ​ដ៏​អស្ចារ្យ​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​ស្ថាបត្យកម្ម​ដែល​ពោរពេញ​ដោយ​អភូតហេតុ​នៅក្នុង​ពិភពលោក ដោយសារ​វា​បានបង្ហាញ​ខ្លួន​អែប​នឹង​ច្រាំង​ថ្ម​ដ៏​ចោទ ជាមួយ​រចនាបទ​អមដោយ​ផ្ទៃ​ទឹក​ដ៏​ពិសេស ដែល​ប្លែក​បំផុត សម្រាប់​ក្រសែភ្នែក​អ្នកទស្សនា និង​ការទទួលយក​បទពិសោធ​ន៍​នៃ​ការ​ស្នាក់នៅ​ដ៏​ប្រណីត​។​
<figure>alt
</figure>
​គួរ​បញ្ជាក់ថា សណ្ឋាគារ​នេះ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុងពេល​ខាងមុខនេះ ជាមួយ​សេវាកម្ម​ជាច្រើន​ដូចជា ភោជនីយដ្ឋាន​ក្បែរ​មាត់ទឹក តំបន់​មើល​ទេសភាព ការកម្សាន្ត​ដោយ​លោត​ពី​ជ្រលង​ភ្នំ និង​បណ្តា​សេវាកម្ម​កម្សាន្ត​ផ្សេងៗ​ទៀត​ជាច្រើន​៕ ប្រភព ៖ khmerload
<figure>alt
</figure>
<figure>alt
</figure>
​
<figure>alt
</figure>
Source khmerapsara.news


Posted from my blog with SteemPress : http://khmernewsshare.com/archives/6204

សណ្ឋាគារ​ចម្លែក សង់​ក្នុង​ជ្រលង​ថ្ម​ជម្រៅ​ជាង ៨០​ម៉ែត្រ​របស់​ចិន ចំ... | Ecency