This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

កៃ ដ អះអាង ធ្វើ​ពិធី​រៀបការ​ជាមួយ ខ្ញុង ធំដុំ​ក្រោយ​វិល​ពី​រក​លុយ​នៅ​អាមេរិក

Words
140
Reading
1 min
9y
Listen to this post
~1 min


ភ្នំពេញ៖ ក្រោយ​ល្បី​ឈ្មោះ​នៅ​ក្នុង​ពិភព​កំប្លែង ហើយ​បាន​លែងលះ​ប្ដី​ក្លាយ​ជា​អ្នក​មេម៉ាយ​ចាយ​សម្រស់ អ្នកនាង​ ស្រេង សុកាន់ដា ហៅ ខ្ញុង បាន​ប៉ះ​នឹង​ព្យុះ​ព័ត៌មាន​ថា បាន​បង្កាត់​ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ នាយ ពែកមី។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​​ថ្មីៗ​នេះ ស្រាប់​តែ​សែន​ព្រេន​ស្ងាត់ៗ​ជាមួយ​តារាកំប្លែង​រួម​ក្រុម​គឺ​នាយ កៃ ដ ជា​គូអនាគត ខណៈ​ដែល​នាយ​ កៃដ អះអាង​ថា​នឹង​គ្រោង​រៀបការ​ទ្រង់ទ្រាយ​ធំ​នាពេល​ខាង​មុខ​ទៀត និង មិន​គិត​ពី​អតីតកាល​របស់​ភរិយា​នោះ​ទេ។

ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​អ្នកនាង ខ្ញុង ដែល​តែង​រង​នូវ​ពាក្យ​ខ្សឹបខ្សៀវ​​ថា​នាង​ព្រម​ធ្វើ​ប្រពន្ធ​ទី ២​ របស់​ពែកមី និង​ប្រចណ្ឌ​ហួងហែង​ ពែកមី ខ្លាំង​ផង​នោះ ស្រាប់​តែ​សម្រេច​ចិត្ត​មក​សែន​ព្រេន​ជាមួយ​នាយ កៃ ដ ដែល​ជា​តារាកំប្លែង​រួម​ក្រុម កាលពី​ថ្ងៃ​ទី ០៣ ខែ​កក្កដា​ឆ្នាំ ២០១៧ កន្លង​ទៅ​ដោយ​ពេល​នេះ​ពួកគេ​បាន​ក្លាយ​ជា​ប្ដី​ប្រពន្ធ​កសាង​សុភមង្គល​រួម​គ្នា​ស្រប​ពេល​ដែល​នាយ កៃ ដ ក៏​បាន​លែងលះ​ប្រពន្ធ​ដើម​ដាច់​ស្រេច។

ដំណឹង​អ្នកនាង ខ្ញុង សែន​ព្រេន​យក​នាយ កៃ ដ ធ្វើ​ជា​ប្តី ក៏​មាន​ដំណឹង​ផ្ទុះ​ផង​ដែរ​ថា​ក៏​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត ពី​នាយ ពែកមី ចំពោះ​អ្នកនាង ខ្ញុង ផង​ដែរ ដែល​អ្នកនាង ខ្ញុង ក្លាយ​ជា​ភរិយា​ពេញ​សិទ្ធ នាយ កៃ ដ បើ​ទោះ​ជា​រឿយៗ​នាយ ពែកមី តែង​បដិសេធ​ថា​រូប​លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​ស្នេហា​ក្រៅ​ឆាក​ជាមួយ​អ្នកនាង ខ្ញុង ក៏ដោយ។

ជុំវិញ​ការ​អាក់អន់​ចិត្ត​នោះ​ក៏​មាន​អ្នក​សិល្បៈ​បង្ហើប​ដែរ​ថា៖​ «ពែកមី ប្រាកដ​ជា​អត់​ចិត្ត និង ខ្ញុង ហើយ​ដែល​យក​ប្តី​ណា​មិន​យក យក​អ្នក​កំប្លែង​ក្នុង​ទ្រនំ ស៊ីធីអ៊ិន ដូច​គ្នា​ដែល​កន្លង​មក​មិន​មាន​រឿង​អ្វី​ដែល​បិទបាំង​គ្នា​ផង​ហ្នឹង»។

តែ​យ៉ាង​ណា នាយ កៃ ដ បាន​សារភាព​ថា នាយ និង​អ្នកនាង ខ្ញុង ពិត​ជា​បាន​សែនព្រេន​រួមរស់​ជាមួយ​គ្នា​ជា​ប្ដីប្រពន្ធ​មែន បន្ទាប់ពី​បាន​ពិសោធ​ស្នេហ៍​ជាង ២ ឆ្នាំ និង​ទិញ​ផ្ទះ​រួម​គ្នា។
<figure>Content image - Phnom Penh Post
<figcaption>អ្នកនាង ខ្ញុង និង​នាយ ពែកមី។ រូបថត ភ្នំពេញ ប៉ុស្ដិ៍</figcaption></figure>
មុន​នោះ​នាយ កៃ ដ អះអាង​ថា៖ ខ្ញុំ​ពិត​ស្រលាញ់​អ្នកនាង ខ្ញុង យ៉ាង​ពិតប្រាកដ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ចាប់​ដៃ​កសាង​សុភមង្គល​រួម​គ្នា ហើយ​ក៏​មិន​ខ្វល់​ពី​រឿង​អតីតកាល​របស់​គាត់​ដែរ»។

ទន្ទឹម​នឹង​ការ​បើក​ចិត្ត​ទូលាយ​ដល់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នោះ នាយ កៃ ដ ក៏​បាន​បញ្ជាក់​ដែរ​ថា៖ « ខ្ញុំ​សម្រេច​ចិត្ត​សាង​សុភមង្គល​ជាមួយ​គាត់ (ខ្ញុង) ដោយ​គិត​ពី​បច្ចុប្បន្ន និង​ទៅ​អនាគត ហើយ​ខ្ញុំ​ក៏​គិត​គ្នា​ហើយ​ដែរ ពួកយើង​គ្រោង​រៀបការ​ជា​ទ្រង់ទ្រាយ​ធំ​នាពេល​ខាង​មុខ​ទៀត​ផង»។

នាយ កៃ ដ បន្ថែម​ថា៖ «ពួកយើង​កំពុង​តែ​ប្រឹង​រកស៊ី​សិន ខណៈ​ដែល​មាន​គម្រោង​ទៅ​សម្ដែង​រួម​គ្នា​នៅ​សហរដ្ឋអាមេរិក​ក្នុង​ពេល​ឆាប់ៗ​ផង​ដែរ។ ដូច្នេះ​ពេល​ត្រឡប់​មកពី​អាមេរិក​អាច​នឹង​រៀបចំ​មង្គលការ​ជា​ទ្រង់ទ្រាយ​ធំដុំ»​។

នាយ កៃ ដ បញ្ជាក់​ថា​នាយ​បាន​ជ្រះ​ស្រឡះ​ជាមួយ​ប្រពន្ធ​ដើម​ហើយ ហើយ​ក្រោយ​ពេល​ចង​សម្ព័ន្ធ​ស្នេហ៍​ជាមួយ​អ្នកនាង ខ្ញុង អាជីព​សិល្បៈ​របស់​នាយ​កាន់តែ​ស្ទុះ​ឡើង មាន​ទីផ្សារ​កាន់តែ​ជោគជាំ ដែល​អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​គួរសម ហើយ​លោក​បាន​បង្ហាញ​ពី​គោលជំហរ​ថា​នឹង​ថែរក្សា​ចំណង​ស្នេហ៍​នេះ​ជា​អមតៈ៕

Source www.postkhmer.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/5905
កៃ ដ អះអាង ធ្វើ​ពិធី​រៀបការ​ជាមួយ ខ្ញុង ធំដុំ​ក្រោយ​វិល​ពី​រក​លុយ​ន... | Ecency