This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ស្បែកមុខចាស់ជ្រីវជ្រួញក៏អាចប្រែជាក្មេងម្តងទៀតបាន ដោយសារតែគ្រឿងទេសផ្កាចន្ទន៍

Words
77
Reading
1 min
9y
Listen to this post
~1 min


រឿងសម្រស់នេះអ្នកណាៗក៏ចង់ស្អាត ចង់ល្អ តែវ័យកាន់តែវិវឌ្ឍទៅមុនឥតឈប់ឈរ ទោះប្រឹងថែទាំ និងប្រើប្រាស់គ្រឿងសម្អាងល្អៗ ថ្លៃៗយ៉ាងណាក៏បានត្រឹមតែពន្យារពេលមួយរយៈពេល ជួនកាលប្រើប្រាស់ផលិតផលច្រើនពេកមិនត្រឹមតែគ្មានប្រសិទ្ធភាព បែរជាធ្វើឱ្យផ្ទៃមុខកាន់តែយ៉ាប់យ៉ឺន និងចាស់ជ្រីវជ្រួញជាងមុនក៏មាន។

ថ្ងៃនេះយើងនឹងលើកយកគ្រឿងទេសមួយមុខដែលអ្នកតែងតែឃើញរាល់ថ្ងៃ តែមិនដែលដឹងសោះថាវាបែរជាអាចធ្វើឱ្យផ្ទៃមុខរបស់អ្នកបាត់ស្នាមជ្រីវជ្រួញ សូម្បីតែលោកយាយអាយុ ៧០ឆ្នាំ ក៏អាចប្រែក្លាយជាក្មេងអាយុ៣៥ឆ្នាំបានដោយវិធីងាយៗដូចខាងក្រោម៖
<figure>
<figcaption>ថ្ងៃនេះយើងនឹងលើកយកគ្រឿងទេសមួយមុខដែលអ្នកតែងតែឃើញរាល់ថ្ងៃ តែមិនដែលដឹងសោះថាវាបែរជាអាចធ្វើឱ្យផ្ទៃមុខរបស់អ្នកបាត់ស្នាមជ្រីវជ្រួញ</figcaption></figure>

# គ្រឿងផ្សំ

  • គ្រឿងទេសផ្កាចន្ទន៍ ៣ ឬ ៤ផ្កា

(ងាយណាស់ គ្រឿងទេសផ្កាចន្ទន៍សម្រាប់ស្លសម្លការី និង-ខ ដែលរកបានដោយងាយ នៅហាងលក់គ្រឿងទេស)

  • ទឹកស្អាតមួយពែង ឬមួយឆ្នាំង
    <figure>
    <figcaption>ងាយៗណាស់ៗគ្រឿងទេសផ្កាចន្ទន៍សម្រាប់ស្លសម្លការី និង-ខ ដែលរកបានដោយងាយ នៅហាងលក់គ្រឿងទេស</figcaption></figure>

    # ការអនុវត្ត

  • ងាយៗដោយគ្រាន់តែអ្នកដាំទឹកក្នុងឆ្នាំង រួចទុកឱ្យពុះ

  • បន្ទាប់មកដាក់ផ្កាចន្ទន៍នៅក្នុងទឹកដែលពុះនោះ ឱ្យបាន ៣នាទី

  • រួចអ្នកអាចទុកក្នុងកែវ ពែង ឬឆ្នាំងឱ្យត្រជាក់ទុកប្រើប្រាស់ពេលក្រោយក៏បាន។

  • យកទឹកផ្កាចន្ទន៍មួយនេះមកលុបមុខ រួចយកដុំសំលីផ្តិតទឹកវាមកលាបឱ្យសព្វផ្ទៃមុខបន្ថែមទៀត។
    <figure>
    <figcaption>ងាយៗដោយគ្រាន់តែអ្នកដាំទឹកក្នុងឆ្នាំង រួចទុកឱ្យពុះ បន្ទាប់មកដាក់ផ្កាចន្ទន៍នៅក្នុងទឹកដែលពុះនោះ ឱ្យបាន ៣នាទី រួចអ្នកអាចទុកក្នុងកែវ ពែង ឬឆ្នាំងឱ្យត្រជាក់ទុកប្រើប្រាស់ពេលក្រោយក៏បាន</figcaption></figure>
    អ្នកគូរតែអនុវត្តវិធីបែបនេះឱ្យបានរៀងរាល់ថ្ងៃ ត្រឹមតែ២សប្តាហ៍ ពេលព្រឹកព្រលឹមមុនអាហារពេលព្រឹក ឬពេលណាក៏បានឱ្យតែទំនេរ។ បន្ទាប់ពីនោះអ្នកនឹងសង្កេតឃើញភាពខុសប្លែកជាងមុន ដោយផ្ទៃមុខរបស់អ្នកតឹងណែន បាត់អស់ស្នាមជ្រីវជ្រួញបន្តិចៗម្តង រហូតមុខក្មេងជាងវ័យរលោងស្អាតជាងមុនមិនខាន៕
    <figure>
    <figcaption>អ្នកគូរតែអនុវត្តវិធីបែបនេះឱ្យបានរៀងរាល់ថ្ងៃ ត្រឹមតែ២សប្តាហ៍ ពេលព្រឹកព្រលឹមមុនអាហារពេលព្រឹក ឬពេលណាក៏បានឱ្យតែទំនេរ។ បន្ទាប់ពីនោះអ្នកនឹងសង្កេតឃើញភាពខុសប្លែកជាងមុន ដោយផ្ទៃមុខរបស់អ្នកតឹងណែន បាត់អស់ស្នាមជ្រីវជ្រួញបន្តិចៗម្តង រហូតមុខក្មេងជាងវ័យរលោងស្អាតជាងមិនខាន</figcaption></figure>
    Source www.khmerload.com


    Posted from my blog with SteemPress : http://khmernewsshare.com/archives/6086