This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

​អ្នក​មិន​ប្រើប្រាស់ ឬ​សន្យា​ជាមួយ​កូនៗ​ ដោយប្រើពាក្យសម្ដី​មួយចំនួននេះទេ

Words
44
Reading
1 min
9y
Listen to this post
~1 min


ការនិយាយស្ដី​មួយចំនួន អាច​នឹង​ផ្ដល់​ផល​អវិជ្ជមាន​ទៅលើ​កូនៗ​របស់​អ្នក ជាពិសេស​កុមារ​ដែល​នៅ​ក្មេង​តែម្ដង​។ ការនិយាយស្ដី​មួយ គឺអាច​ប៉ះពាល់​ទៅលើ​អារម្មណ៍ និង​ចោទ​ជា​បញ្ហា​ជាច្រើន បើសិន​អ្នក​មិនបាន​ចាប់អារម្មណ៍ ៖

១. ការសន្យា​

ឪពុកម្ដាយ​ស្ទើរតែ​ទាំងអស់​ទៅហើយ ដែល​ធ្លាប់​សន្យាថា ទិញ ឬ​នាំ​កូន​របស់ខ្លួន​ទៅ​ដើរលេង​នៅពេល​ណាមួយ​។ នៅពេល​ខ្លះ​អ្នក​អាច​នឹង​ភ្លេច ហើយ​ការ​ភ្លេច​នេះ គឺ​នឹងធ្វើ​ឲ្យ​កូន​អ្នក​បាត់បង់​ការជឿទុកចិត្ត​លើ​អ្នក​ជាមិនខាន​។ វា​ប្រហែលជា​ល្អជា​ប្រសិនបើ​អ្នកធ្វើ​វា​ឲ្យ​បាន​សិន មុនពេល​សន្យា​នេះ​។​

២. ប្រៀបធៀប​កូន ជាមួយ​អ្នកដទៃ​

នៅពេល​ខ្លះ ការ​ប្រៀប​ក៏​ជាការ​ជម្រុញ​ផងដែរ ។ ប៉ុន្តែ​បើតាម​ការសិក្សា​នៃ​អ្នក​ចិត្តវិជ្ជា​បាន​បញ្ចាក់​ការ ១០ ទៅ ១៥% ប៉ុណ្ណោះ​ដែល​អាច​ឲ្យ​ពួកគេ​អភិវឌ្ឍន៍​ទៅតាម​ការប្រៀបធៀប​នេះ ។​ប៉ុន្តែ​ភាគរយ​ច្រើន គឺអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ ដល់​ការ​រាប់អាន ក៏ដូចជា​ចំណងមិត្តភាព​ផងដែរ​។ ម្យ៉ាងវិញទៀត​វា​អាចធ្វើ​ឲ្យ​កុមារ​មាន​ភាព​អ​ត្មា​និយម មិន​ចូលចិត្ត​ចែករំលែក​នៅ​អ្វីដែល​ខ្លួន​មាន​ទៅ​ដ៏​អ្នកដទៃ​នោះឡើយ​។​

Source ann.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/3550

​អ្នក​មិន​ប្រើប្រាស់ ឬ​សន្យា​ជាមួយ​កូនៗ​ ដោយប្រើពាក្យសម្ដី​មួយចំនួន... | Ecency