ភ្នំពេញ៖ តារាចម្រៀងស្រី ដែលល្បីមានទឹកដមសម្លេងពិរោះ ចរិតរួសរាយ អមនឹងរូបសម្រស់ស្រស់ស្អាតកញ្ញា សុខ ពិសី បានឈរជើងយ៉ាងរឹងមាំក្នុងវិស័យសិល្បៈ បើទោះជាវិថីមួយនេះ មានការប្រកួតប្រជែង ខ្លាំងយ៉ាងណាក៏ដោយ។
ជាក់ស្តែង បទចម្រៀងនីមួយៗដែល ពិសី បានចេញលក់លើទីផ្សារ សុទ្ធសឹងតែមានការ គាំទ្រខ្លាំងពីប្រិយមិត្ត និងទស្សនិកជន មិនថាក្នុងឬក្រៅប្រទេសនោះទេ។
ក្នុងនោះដែរ តារាចម្រៀងស្រីលំដាប់ជួរមុខ រូបនេះក៏បានបង្ហើប នៅលើបណ្តាញសង្គមថាផ្ទាល់របស់កញ្ញា ដោយបានរៀបរាប់ថា៖ «បទចម្រៀងមួយបទដែលខ្ញុំស្រលាញ់ហើយបើគិតទៅខ្ញុំថតបទហ្នឹងរយះពេល 4ឆ្នាំហើយប៉ុន្ដែមិនដែលផុសទេឥឡូវមានអារម្មណ៍ថាចង់ផុស មានបងប្អូនណាខ្លះចង់ស្ដាប់សូមជួយ share អោយបានច្រើននាងខ្ញុំហ្នឹងផុសជូនអ្នកគាំទ្រស្ដាប់កំសាន្តចា»។
យ៉ាងណាមិញ កញ្ញាក៏មិនបានបញ្ជាក់ ពីចំណងជើងនៃបទចម្រៀងនោះឲ្យបានច្បាស់នោះ ទេ។ ដូច្នេះយើងមានតែរង់ចាំតាមដាន ទាំងអស់គ្នាថា បទរបស់ ពិសី ដែលជាស្នាដៃដ៏ពិសេស នឹងបានលាក់ទុកអស់រយៈជាច្រើនឆ្នាំនេះ មានចំណងជើងអ្វី? និងពិរោះយ៉ាងណា? ព្រោះមានតែសាមីខ្លួនម្នាក់ទេ ដែលអាចប្រាប់ឲ្យប្រិយមិត្តដឹងច្បាស់បាន៕
<figure>
<figcaption>សារដែល សុខ ពិសី បានបង្ហោះក្នុងបណ្ដាញសង្គម</figcaption></figure>
<figure>
<figcaption>តារាចម្រៀងកញ្ញា សុខ ពិសី</figcaption></figure>
<figure>
<figcaption>តារាចម្រៀងកញ្ញា សុុខ ពិសី និង លោក ឆាយ វីរៈយុទ្ធ</figcaption></figure>
<figure>
<figcaption>តារាចម្រៀងកញ្ញា សុុខ ពិសី និង លោក ខេមរៈសិរីមន្ត</figcaption></figure>
Source www.khmerload.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/5120