<figure>
</figure>
<figure>
<figcaption>ទិដ្ឋភាពរីសត ជូរ៉ាស៊ីក និងឧទ្យានស្ទូចត្រី ដែលល្បីសម្បូរត្រីយក្ស។</figcaption></figure>
ក្រុងបាងកក: បើចង់ពញ្ញាក់អារម្មណ៍មិត្ដភក្ដិចំពោះសមត្ថភាពចាប់ត្រីធំ អ្នកគួរតែកក់សំបុត្រយន្ដហោះធ្វើដំណើរទៅកាន់ប្រទេសថៃ។
ប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ មានបឹងមិនសូវល្បីមួយដែលជាជម្រកត្រីគល់រាំងធំបំផុតក្នុងលោក និងមានពូជត្រីទឹកសាបធំៗជាច្រើនប្រភេទទៀត។ ត្រីពិតជាធំសម្បើម ដែលបឹងនេះកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកនិយមស្ទូចជុំវិញពិភពលោក។
រូបភាពដ៏អស្ចារ្យ នៅលើទំព័រហ្វេសប៊ុកបានបង្ហាញអ្នកចាប់ត្រីថតរូបយ៉ាងរីករាយជាមួយត្រីខ្នាតយក្ស ដែលត្រីខ្លះមានទម្ងន់រហូតដល់ ៩០ គីឡូក្រាមឯណោះ។
ស្ថិតក្នុងចំណោមវាលស្រែធំល្វឹងល្វើយជ្រកម្លប់ភ្នំថ្មកំបោរ រីសតភ្នំ ជូរ៉ាស៊ីក និងឧទ្យានស្ទូចត្រី (Striking Jurassic Mountain Resort & Fishing Park) មានត្រីគល់រាំងធំបំផុតក្នុងលោកចំនួនដល់ទៅ ១០ ក្បាល។
បឹងនេះត្រូវបានកសាងឡើង និងចិញ្ចឹមត្រីសម្រាប់ស្ទូចលេង។ ដូច្នេះ កុំសង្ឃឹមថាត្រូវយកត្រីចាប់ដោយខ្លួនឯងទៅធ្វើម្ហូបឲ្យសោះ។ រូបថត «ចាប់ និងលែង» ត្រូវបានលើកទឹកចិត្ដ តែត្រូវពាក់ទ្រុងត្រី នៅជង្គង់ ដោយត្រីយក្សនេះមិនអាចលើកផុតផ្ទៃទឹកនោះទេ។
មានតែឧបករណ៍ ដែលរៀបចំឡើងដោយមន្ដ្រីជលផល សម្រាប់លើកស្ទួយពីសុវត្ថិភាព និងសុខុមាលភាពដល់ត្រី។ ថ្មីៗនេះ មានពូជត្រី ១៧ ប្រភេទរួមមាន ត្រីគល់រាំងសៀម ត្រីគល់រាំងពូជឥណ្ឌា ត្រីអណ្ដែងកន្ទុយក្រហមមកពីអាម៉ាហ្ស៊ូន ត្រីអណ្ដែងរណានីហ្សេ ត្រីក្បាលពស់យក្ស ត្រីតាមបាគ្វី និងត្រីមាត់ក្រពើ។
<figure>
<figcaption>ត្រីគល់រាំងធំៗប្រមាណជា ១០ ក្បាល រង់ចាំភ្ញៀវស្ទូច និងថតរូប។</figcaption></figure>
បទបញ្ជាផ្ទៃក្នុងពិសេស ត្រូវបានដាក់ឲ្យអនុវត្ដជាដែនជម្រកធំបំផុតក្នុងបឹង សម្រាប់ប្រភេទត្រីរ៉ស់យក្សមកពីតំបន់អាម៉ាហ្ស៊ូន ដោយវាអាចធំធាត់ដល់ប្រវែងជាង ៣ ម៉ែត្រ។
ត្រីយក្សទាំងនេះត្រូវបានអនុញ្ញាតឲ្យតែប្រើវិធីចាប់កាន់ក្នុងផ្ទៃទឹក និងមិនអាចចាប់លើកផុតពីទឹកបឹង ដើម្បីបញ្ចៀសរបួសស្នាម។ អ្នកប្រាថ្នាភាពស្ងប់ស្ងាត់លើផ្ទៃបឹង អាចចំណាយប្រាក់ ៥៨០០ បាត (១៧៧ ដុល្លារ) សម្រាប់ការស្នាក់នៅឯរីសត។
មន្ដ្រីឧទ្យានល្បីសម្បូរត្រីខ្នាតយក្សបានឲ្យដឹងថា៖ «ខណៈទីកម្សាន្ដត្រីយក្សនេះកំពុងតែកើនប្រជាប្រិយខ្លាំង ដោយភ្ញៀវរង់ចាំថតរូបជាមួយត្រីបន្ដកន្ទុយគ្នា។ នុយត្រីសម្រាប់ភ្ញៀវទិញស្ទូចត្រីត្រូវបានលក់ដាច់អស់ៗ ហើយការណែនាំបទបង្ហាញ អំពីត្រីគល់រាំងនៅឧទ្យានជូរ៉ាស៊ីក ត្រូវបានធ្វើត្រួសៗប៉ុណ្ណោះ»៕HR
<figure>
<figcaption>ពូជត្រីទឹកសាបដទៃទៀតត្រូវបាននាំយកមកចិញ្ចឹមនៅរីសត។</figcaption></figure>
<figure>
<figcaption>ត្រីអណ្ដែងកន្ទុយក្រហមខ្នាតយក្សយកពីតំបន់អាម៉ាហ្សូន។</figcaption></figure>
Source www.postkhmer.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/7289