អ្នកទាំងពីរ បានរួមរស់នៅជាមួយគ្នា ជាស្វាមីភរិយាមួយគូដ៏ផ្អែមល្ហែមដាក់គ្នាយ៉ាងខ្លាំង ហើយបច្ចុប្បន្ននេះអ្នកទាំងពីរ ក៏មានកូនស្រីគួរឱ្យស្រលាញ់ម្នាក់ដែរឈ្មោះ ជា សុជាតិនារី ហៅ ដូរី ដែលមានអាយុ១១ខែផងដែរ។
ទន្ទឹមនឹងសុភមង្គលដ៏ល្អនេះលោក ជា វិបុល បែរជា មានបំណងសុំរឿងមួយពី ភរិយា។ ទាយមើលថា ជារឿងអ្វី?
ពិធីកររូបនេះ ចង់បានកូនម្នាក់ទៀត ខណៈកូនរបស់ពួកគេ នៅតូច នៅឡើយ។ ប៉ុន្តែអ្នកនាង គង់់ សុជាតិ មិនទាន់សម្រេចចិត្តច្បាស់លាស់នៅឡើយទេ ថាគួរយកកូនមួយទៀត ឬអត់នោះទេ។ នេះបើយោងតាមការប្រាប់ឱ្យដឹងពីអ្នកនាង គង់ សុជាតិ នៅលើបណ្តាញអ៊ីនស្តារក្រាមរបស់ខ្លួន។
អ្នកនាង គង់ សុជាតិ បានផុសនៅលើអ៊ីនស្តារក្រាមខ្លួនដូច្នេះថា៖
«ប្តីខ្ញុំថា ឲ្យខ្ញុំយកកូនមួយទៀតទៅ គួរតែមានអត់បងប្អូន?»
គួរឱ្យដឹងផងដែរថា ពិធីករដ៏ល្បីល្បាញនៅក្នុងសង្គមសិល្បៈខ្មែរ លោក ជា វិបុល បានរៀបអាពាហ៍ពិពាហ៍កសាងជីវិតគ្រួសារ ជាមួយពិធីការិនី អ្នកនាង គង់ សុជាតិ កាលពីខែវិច្ឆិកាឆ្នាំ២០១៣ កន្លងទៅនេះ ហើយរស់នៅជាមួយគ្នាពោរពេញទៅដោយភាពរីករាយ៕
ទស្សនារូបភាពខាងក្រោម៖
<figure>
<figcaption>រូបភាព និងការរៀបរាប់របស់អ្នកនាង គង់ សុជាតិ នៅលើអ៊ីនស្តារក្រាមខ្លួន</figcaption></figure>
<figure>
<figcaption>លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ</figcaption></figure>

<figcaption>លោក ជា វិបុល និងកូនស្រី ដូរី</figcaption></figure>
<figure>
<figcaption>អ្នកនាង គង់ សុជាតិ និងកូនស្រី ដូរី</figcaption></figure>
<figure>
<figcaption>កូនស្រី លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ</figcaption></figure>
<figure>
<figcaption>កូនស្រី លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ</figcaption></figure>
<figure>
<figcaption>កូនស្រី លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ</figcaption></figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/6120