This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

មិត្តល្អរបស់ សុគន្ធ និសា រៀបចំពិធីលាភាពនៅលីវ មុនថ្ងៃការ ឲ្យនាង យ៉ាងអស្ចារ្យ!

Words
89
Reading
1 min
9y
Listen to this post
~1 min


ភ្នំពេញ៖ ថ្ងៃមង្គលការរបស់ កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុគន្ធ និសា កាន់តែជិតចូលមកដល់ហើយ ដែលប្រារព្ធធ្វើនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នេះតែម្តង។

ដោយឡែក នៅប៉ុន្មាននាទីមុននេះ ផ្អែកទៅលើគណនីហ្វេសប៊ុកមួយ ដែលគេស្គាល់ថាជាមិត្តជិតស្និទ្ធ របស់កញ្ញា សុគន្ធ និសា បានបង្ហោះរូបជាច្រើនសន្លឹក នៅក្នុងពិធីជប់លៀងមួយ ហើយបានសរសេរCaptionថា៖ “Rehearsal party for a special woman NISA សំណព្វចិត្ត។ Can’t wait to see all the whole video and photos។ ជូនពរអូនឲ្យមានសុភមង្គល ក្លាយជានារីដែលមានសំណាងទទួល ការអាណិតស្រលាញ់ពីស្វាមីជារៀងរហូត”។

យ៉ាងណាមិញ ពិធីជប់លៀងនេះ គឺជាពិធីដ៏ពិសេសមួយ ដើម្បីអបអរមុនថ្ងៃ កញ្ញា សុគន្ធ និសា ចូលរោងការ ដែលបានធ្វើឡើងដោយ មិត្តសំណព្វរបស់នាងទាំងអស់ ហើយក្នុងនោះគេក៏សង្កេតឃើញ វត្តមានពិធីការិនីដ៏ល្បី អ្នកនាង ចាន់ កែវនិមល ផងដែរ។

ទាំងនេះ បានបញ្ជាក់ឲ្យឃើញថា មិត្តសំណព្វរបស់ កញ្ញា សុគន្ធ និសា ពិតជាស្រលាញ់នាងខ្លាំងមែនទែន ដល់ថ្នាក់រៀបចំពិធីជប់លៀងយ៉ាងពិសេស សម្រាប់នាងបែបនេះ៕
<figure>
<figcaption>កញ្ញា សុគន្ធ និសា</figcaption></figure>
<figure>
<figcaption>កញ្ញា សុគន្ធ និសានិងមិត្តសំណព្វរបស់នាង</figcaption></figure>
<figure>
<figcaption>កញ្ញា សុគន្ធ និសានិងមិត្តសំណព្វរបស់នាង</figcaption></figure>
<figure>
<figcaption>រូបភាពក្នុងពិធី</figcaption></figure>
<figure>
<figcaption>កញ្ញា សុគន្ធ និសានិងមិត្តសំណព្វរបស់នាង</figcaption></figure>

Source www.khmerload.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/6614
មិត្តល្អរបស់ សុគន្ធ និសា រៀបចំពិធីលាភាពនៅលីវ មុនថ្ងៃការ ឲ្យនាង យ៉ាង... | Ecency